Man Utd ឈប់​ចាប់អារម្មណ៍ខ្សែបម្រើ Leicester City

កន្លង​មក​មាន​ដំណឹងចចាមអារ៉ាម​ថា Manchester United បានចាប់អារម្មណ៍ជាខ្លាំង លើ​ខ្សែបម្រើ​ក្លឹប Leicester City គឺ James Maddison។ ប៉ុន្តែនៅក្នុងសប្តាហ៍នេះ ស្រាប់តែមានសេចក្តីរាយការណ៍មក​ថា ក្លឹប​យក្សអង់គ្លេសនេះ ឈប់​អារម្មណ៍លើ​កីឡាករវ័យ ២៣ឆ្នាំម្នាក់នេះទៀតហើយ។

តាម​សេចក្តីរាយការណ៍ពី Daily Star មូលហេតុដែល United លែងចាប់​អារម្មណ៍លើ​កីឡាករអង់គ្លេសម្នាក់នេះ គឺដោយសារតែ​គេទទួលដំណឹងមក​ថា Maddison កាន់តែខិតជិត​ដល់ដំណាក់កាល​ចុះកុងត្រាថ្មីជាមួយ Leicester។

Can Aston Villa topple high-flying Leicester in League Cup semi-final? | The John Dykes Show

ប្រសិន​បើ Maddison ចុះកុងត្រាថ្មី ជាមួយ Leicester គឺមានន័យថា គេនឹងមាន​តម្លៃខ្លួន​កាន់តែថ្លៃ ដែល​ទំនងពិបាក​ក្នុងការ​ចរចាជាមួយ United។ ដូច្នេះហើយ បិសាចក្រហម ក៏បាន​បង្វែរទិសដៅ ទៅសម្លឹម​មើល​ខ្សែបម្រើរបស់ Aston Villa គឺ Jack Grealish វិញ។

គួរជម្រាបជូនថា Maddison គឺជាកីឡាករវ័យក្មេង ដែល​កាន់តែ​លេចធ្លោម្នាក់របស់ ក្រុម​កញ្ច្រោង​ខៀវ នៅរដូវកាលនេះ ដោយ​គេ​អាច​ស៊ុតបញ្ចូលទីបាន ៩គ្រាប់​ និង​ជួយ assists បាន ៣គ្រាប់ ក្នុងការបង្ហាញខ្លួនចំនួន ៣០ប្រកួត៕

មតិយោបល់