ក្លឹប Man United ចង់ទិញ​កីឡាករ​ ២រូប​មុន​ជំនួស​តួនាទីលោក Solskjaer

ក្រុម​បិសាចក្រហម​​មានបំណង​ចុះ​កុងត្រាទិញ​​កីឡាករ​ឆ្នើម​ ២រូប​ មុន​នឹង​ជំនួស​តួនាទី​អ្នកចាត់ការ​គឺលោក Solskjaer ក្នុងអំឡុងពេល​ដោះដូរកីឡាករ​នារដូវក្ដៅ​ឆ្នាំ២០២០ នេះ។ ក្លឹប Man United បានឆ្លងកាត់រដូវកាល​ដ៏​លំបាក​ក្នុង​លីគ​​កំពូល​អង់គ្លេសដោយ​បច្ចុប្បន្ន​កំពុងឈរ​នៅ​លេខរៀងទី៨ មាន ៣៥ពិន្ទុ​ក្រោយ​លេង​បាន ២៥ប្រកួត​ ពោល​គឺ​ចាញ់​ក្លឹប Chelsea ដែល​ឈរនៅលេខរៀងទី៤ ចំនួន​ ៦ពិន្ទុ។

ហេតុនេះ យោង​តាម​សេចក្ដីរាយការណ៍ចុងក្រោយ​ដែល​បានចុះផ្សាយ​ក្នុង​គេហទំព័រ Football 365 រដ្ឋបាល​របស់​ក្រុម​បិសាច​ក្រហម​បាន​សម្រេចចិត្ត​ចែកផ្លូវគ្នាដើរជាមួយ​លោក​ Solskjaer នៅ​រដូវក្ដៅ​នេះ​ហើយ ជំនួស​វិញ​ដោយ​អតីត​អ្នក​ចាត់​ការ​ក្លឹប Tottenham Hotspur គឺលោក Mauricio Pochettino។

សេចក្ដី​រាយការណ៍​ខាងលើ​ក៏បានលើក​ឡើង​ផងដែរថា គណៈគ្រប់គ្រង​ក្លឹប​ Man United សង្ឃឹមថា​អាចចុះ​កុងត្រា​ទិញ​បាន​កីឡាករ​ ២រូប​ដែល​អាចមានតម្លៃផ្ទេរសរុប ១៣៧លានផោន គឺកីឡាករ Jack Grealish របស់ក្លឹប Aston Villa និង​កីឡាករអតីត​ខ្សែបម្រើក្លឹប Liverpool គឺ Philippe Coutinho ដើម្បី​មក​ពង្រឹងក្លឹប​របស់ខ្លួន។

Grealish ដែលបច្ចុប្បន្ន​ជាប់កុងត្រាជាមួយក្លឹប Aston Villa រហូតដល់រដូវក្ដៅ​ឆ្នាំ២០២៣ ទទួល​បាន​ការ​ចាប់​អារម្មណ៍​ខ្លាំង​​ពី​ក្លឹប​ធំៗ​មួយចំនួន​ដូចជា Manchester City, Tottenham Hotspur និង Barcelona នាពេលថ្មីៗនេះ។

ផ្ទុយ​ទៅវិញ Coutinho ដែលបច្ចុប្បន្ន​កំពុងលេង​ក្នុងកុងត្រាខ្ចីជើង​មួយ​រដូវកាល​នៅ​ក្លឹបយក្ស​អាល្លឺម៉ង់ Bayern Munich ជួបការលំបាក​ក្នុងការ​សម្របខ្លួន​នៅ Barcelona ទើបគេជឿថាក្លឹបនេះ​​អាច​នឹង​លក់កីឡាករ​រូបនេះ​ចេញ​ក្នុង​តម្លៃសមរម្យ​ក្នុង​រដូវក្ដៅ​ឆ្នាំ២០២០៕

 

Manchester United legend Ronny Johnsen believes Ole Gunnar Solskjær will get ‘more time.’

មតិយោបល់