Spurs បង្ហើប​ឈ្មោះខ្សែការពារ ៤០លានផោន ដើម្បីជំនួស Jan Vertonghen

Tottenham defender Jan Vertonghen and manager Jose Mourinho

បើ​គ្មានការ​ប្រែប្រួលនោះទេ កុងត្រា​របស់​ខ្សែការពារបែលហ្ស៊ិក Jan Vertonghen របស់ Tottenham Hotspur នឹងត្រូវ​ផុតកំណត់​នៅចប់​រដូវកាលនេះហើយ។ ប៉ុន្តែមក​ដល់ពេលនេះ គ្មាន​ដំណឹងណាមួយ ពីការគ្រោង​បន្ត​កុងត្រា​ថ្មី សម្រាប់អតីតកីឡាករ Ajax ម្នាក់នេះ ពីក្លឹប​មាន់ខ្នាយ​មាសនោះទេ។

ការពិតទៅ មាន​ដំណឹង​តាំងពី​ឆ្នាំ ២០១៩ មក​ម្ល៉េះ ថា Jan Vertonghen និង Christian Eriksen ដែល​ជាមិត្តរួមក្រុមតាំងពីនៅ Ajax រហូតដល់ Spurs គូនេះ ចង់ចាកចេញពី Spurs។ ប៉ុន្តែក្រោយ​មក នៅខែមករា ឆ្នាំ ២០២០ អ្នក​ដែលបាន​ចាកចេញ គឺមានតែ Eriksen ដែលសម្រេចការផ្ទេរ ទៅកាន់ Inter Milan របស់អ៊ីតាលី ខណៈ Vertonghen ត្រូវបន្ត​រួមរស់ជាមួយ Spurs មួយរដូវកាលទៀត។

Out-of-contract Spurs duo Christian Eriksen and Jan Vertonghen

តាម​សេចក្តីរាយការណ៍ពី Football Insider លោក​ Jose Mourinho និង​សហការីរបស់លោក បាន​កំណត់​ឈ្មោះកីឡាករខ្សែការពារ មក​ជំនួសកន្លែង Vertonghen រួចទៅហើយ នៅពេលដែលគ្មានដំណឹងពីការបន្ត​កុងត្រា​ថ្មីនេះ។ កីឡាករដែល​អាចមក​ជំនួស Vertonghen គឺ Nathan Ake ដែលបច្ចុប្បន្ន គឺជាខ្សែការពាររបស់ក្លឹប Bournemouth ក្នុងក្របខណ្ឌ Premier League ដែរ។ ហើយ​តាម​សេចក្តី​រាយការណ៍ដដែល Ake អាចមានតម្លៃ ៤០លានផោន។

គួរជម្រាបជូនថា Jan Vertonghen បានផ្ទេរពី Ajax ក្នុងប្រទេសហូឡង់ មក​កាន់ Tottenham កាលពីឆ្នាំ ២០១២ ក្នុងតម្លៃប្រមាណ ១២លានអឺរូ។ កីឡាករវ័យ ៣២ឆ្នាំម្នាក់នេះ ដែលតែងតែជាប់ក្នុងជម្រើស ១១នាក់​របស់គ្រូបង្វឹកមាន់ខ្នាយមាស តាំងពីពេលនោះមក។

Indo Sub: “Gedson dan Bergwijn menambah kedalaman Spurs.” – Winks

មតិយោបល់