Barcelona កំណត់​តម្លៃ​​ខ្លួន Philippe Coutinho ដើម្បីដាក់លក់ឲ្យដាច់

Reports: Barcelona name asking price for Philippe Coutinho amidst Liverpool interest

យោង​តាម​សេចក្តីរាយការណ៍ចុងក្រោយ បាន​ឲ្យ​ដឹង​ថា ក្លឹ​បយក្សអេស្ប៉ាញ Barcelona បានត្រៀមរៀបចំទម្លាក់​តម្លៃ​ខ្លួន​របស់ Philippe Coutinho ដើម្បីលក់កីឡាករ​រូបនេះចេញឲ្យបាន នៅពេល​ចប់រដូវកាលនេះ។

តាម​សេចក្តីរាយការណ៍ពីសារព័ត៌មានអេស្ប៉ាញ Barcelona គ្រោង​ទម្លាក់​តម្លៃខ្លួន Philippe Coutinho ដែល​បច្ចុប្បន្ន​កំពុងតែ​នៅលេងខ្ចីជើង ក្នុងក្លឹប Bayern Munich។ Barcelona រំពឹងថា អាចលក់​ Coutinho ក្នុងតម្លៃ ៦៧លានផោន ដែលនេះមិនបានទាំង ៥០ភាគរយ នៃថ្លៃដែល Barca បានចំណាយ​ទិញ Coutinho ពី Liverpool ផង។

Robert Lewandowski, Philippe Coutinho and co. visit Bayern Munich fans

សូមរម្លឹកជូនថា Barcelona បាន​ទិញកីឡាករប្រេស៊ីលរូបនេះ ពី Liverpool នៃក្របខណ្ឌ Premier League កាលពីខែមករា ឆ្នាំ ២០១៨ ក្នុងតម្លៃ ១៤៧លានផោន។​ ប៉ុន្តែដោយសារតែបញ្ហារបួស បូក​រួម​នឹងទម្រង់លេងមិនសូវជា​ល្អដូចកាលនៅ Liverpool ក្លឹបអ្នក​មានបុណ្យក៏សម្រេចឲ្យ Coutinho ទៅលេងខ្ចីជើង នៅ Bundesliga ជាមួយ Bayern Munich មួយរដូវកាល។

ហើយ​ក្រោយ​ចប់រដូវកាលនេះ ប្រហែលជា Bayern Munich ក៏មិនទិញ​ Coutinho ផ្តាច់នោះទេ ដូច្នេះទើប​ក្លឹប​ប្រកាសពីតម្លៃខ្លួនឲ្យហើយ ព្រោះ​គ្រូបង្វឹកថ្មី លោក Quique Setien ក៏ហាក់ដូចជាមិន​ពេញ​ចិត្ត​នឹងចង់ឲ្យ Coutinho ត្រលប់មក Camp Nou ដើម្បីយក​ប្រាក់ខែដ៏ច្រើន​របស់គេនោះទេ៕

មតិយោបល់