លោក Guardiola លើកទឹកចិត្ត​ឲ្យ Lionel Messi បន្ត​នៅ Barcelona

Pep Guardiola urges Lionel Messi to remain at Barcelona despite Manchester City links

អ្នក​ចាត់ការទូទៅក្លឹប Manchester City លោក Pep Guardiola បាន​ប្រាប់អ្នក​សារព័ត៌មាន​ថា លោក​សង្ឃឹមថា Lionel Messi នឹង​បញ្ចប់អាជីព នៅ Barcelona។ ការ​លើកឡើងនេះ គឺបន្ទាប់ពីមាន​ដំណឹងថា Man City អាចទិញ Messi បាន នៅ​ចប់រដូវកាលនេះ។

លោក Guardiola ដែល​ធ្លាប់ធ្វើជាអ្នក​ចាត់ការរបស់ Messi កាលពេលលោកនៅដឹកនាំ នៅ Barcelona បាន​ឆ្លើយតប​នឹងការសួរនាំរបស់អ្នក​កាសែត ពីរឿង Messi ថា៖

«គេគឺជាកីឡាករដែលចេញពី Barcelona ហើយគេនឹង​នៅទីនោះ! នេះគឺជាបំណង​របស់ខ្ញុំ ដែលចង់ឲ្យគេនៅទីនោះ។ ខ្ញុំនឹងមិន​ពិភាក្សាពីកីឡាករ ដែល​លេងនៅក្លឹប​ផ្សេងដទៃទេ។ ខ្ញុំគិតថា គេនឹង​បញ្ចប់​អាជីពនៅទីនោះ ដែលនេះគឺជាបំណងរបស់ខ្ញុំ»។​

‘Messi will finish his career at Barcelona’ – Guardiola

គួរជម្រាបជូនថា ដំណឹងនៃការ​អាចមក​កាន់ Man City របស់ Messi នេះ គឺបន្ទាប់ពីមាន​ដំណឹងដ៏ចម្រូងចម្រាស់ថា Messi ចង់ចាកចេញពី Barcelona ដោយសារជម្លោះ​ផ្ទៃក្នុងជាមួយនឹងអតីតកីឡាករ Barca និងជាប្រធានគ្រប់គ្រងកីឡារបស់ក្លឹប លោក Eric Abidal៕ ព័ត៌មាន​ចចាមអារ៉ាម ដ៏ពុះកញ្ច្រោល​ក្នុងសប្តាហ៍នេះ

មតិយោបល់