អ្នកចាំទី​ដែល​ចង់​មក​លេង​នៅ Chelsea ជំនួស Kepa Arrizabalaga

chelsea

អ្នក​ចាំទីក្លឹប Ajax គឺ Andre Onana បាន​សម្ដែងការចាប់អារម្មណ៍​ចង់ប្ដូរ​មក​លេង​នៅ​ក្លឹប​ Chelsea ក្នុងលីគ​កំពូល​អង់គ្លេស។

ក្លឹប Chelsea កំពុងជួប​វិបត្តិ​អ្នកចាំទី​​ ដោយសារ​អ្នកចាំទី​តម្លៃ​ជាប់កំណត់ត្រា Kepa Arrizabalaga មាន​ទម្រង់លេង​មិនទាន់ស័ក្ដិ​សម​នឹង​​តម្លៃ​ខ្លួន​ ដែល​សូម្បី​តែអ្នកចាត់ការ​ Frank Lampard ក៏​មិន​បាន​ដាក់​អ្នកចាំទីសញ្ជាតិ​អេស្ប៉ាញ​​នេះ​​ឱ្យ​ចូល​លេង​ដែរ ក្នុងការ​ប្រកួត​ជាមួយ​ក្លឹប​ Leicester City​ ដែលទើបតែកន្លងផុតទៅថ្មីៗនេះ

ហើយ​យោង​តាម​សារព័ត៌មាន Daily Mail អ្នកចាំទី​​​ក្លឹប Ajax គឺ​ Onana ចាប់អារម្មណ៍​ចង់​ប្ដូរ​ទៅ​លេង​នៅ​លីគ​កំពូល​អង់គ្លេស​ ដែលអាចជាក្លឹប Chelsea ឬ Tottenham Hotspur។

កីឡាករ​ជម្រើសជាតិ​កាម៉ឺរូន​​ដែល​មាន​វ័យ ២៣ឆ្នាំ​​ អាចមាន​តម្លៃ​ផ្ទេរ​​ប្រហែល​ ៤០ទៅ ៥០លានផោន ហើយ​កុងត្រា​បច្ចុប្បន្ន​​​រយៈ​ពេល ២ឆ្នាំ​ជាមួយ​ក្លឹប Ajax។

តាមសេចក្ដីរាយការណ៍ ក្លឹប Barcelona ចាប់អារម្មណ៍​ចង់បាន​អ្នកចាំទីរូបនេះ ហើយ​ Ajax ក៏ចាប់អារម្មណ៍​ចង់​ធ្វើការ​ដោះ​ដូរ​ជាមួយ​ក្លឹប​យក្ស​កាតាឡង់ដែរ​ ប៉ុន្តែ Onana ខ្លួន​ឯង​ផ្ទាល់​ចង់​ប្ដូរទៅលេង​នៅ​អង់គ្លេស​ជាងនៅ​អេស្ប៉ាញ។

មាន​ប្រភព​ព័ត៌មាន​ផ្សេងៗទៀត​បានលើក​ឡើងថា Onana ចាប់អារម្មណ៍​ចង់ទៅលេង​នៅ Chelsea ជាងគេ​បំផុត រីឯក្លឹប Spurs វិញ ចាប់អារម្មណ៍​ចង់បាន​អ្នកចាំទីរូបនេះ ខណៈ​ដែល​អ្នកចាំទីជម្រើសទី១ Hugo Lloris មានវ័យ ៣៣ឆ្នាំហើយ៕

 

លោក Favre និយាយពីគោលការណ៍​របស់គាត់ចំពោះ Haaland

 

មតិយោបល់