Man Utd បង្ហាញការសម្រេចចុងក្រោយពីការផ្ទេរ Paul Pogba

យោង​តាម​សេចក្តីរាយការណ៍ចុងក្រោយ ក្លឹប​ Manchester United បាន​ទម្លាក់ថ្លៃ ៣០លានផោន ចំពោះតម្លៃលក់ Paul Pogba ខ្សែបម្រើបារាំង ដែលឈឺមិនងាយជា។ ការទម្លាក់ថ្លៃនេះ ជាសញ្ញាដែលបញ្ជាក់ថា បិសាចក្រហម បាន​បើក​ភ្លើងខៀវ សម្រាប់​ការ​ចាកចេញរបស់កីឡាករវ័យ ២៦ឆ្នាំនេះ។

យោងតាមសារព័ត៌មាន The Sun ក្លឹប​ដែលចង់បាន Paul Pogba គឺគ្រាន់តែចំណាយ ១៥០លានផោន​ប៉ុណ្ណោះ ដែល​នេះមាន​តម្លៃធូរជាងពីមុន ដែល United បានទាមទាររហូតដល់ទៅ ១៨០លានផោន ចំពោះការផ្ទេរ កាលពីដើមរដូវកាល ២០១៩/២០២០។

The Paul Pogba Debate | The John Dykes Show

ភ្នាក់ងាររបស់ Paul Pogba គឺលោក Mino Raiola ក៏បាន​និយាយថា Pogba អាច​ចាកចេញពី Man Utd បាន នៅពេលបញ្ចប់រដូវកាលនេះ ប្រសិនបើ​មានការ​ព្រមព្រៀងពីក្លឹប​ទាំង ២ (ក្លឹប​ដែលចង់បាន និង Man Utd)។

គួរជម្រាបជូនថា បើ​តាម​សេចក្តីរាយការណ៍នានា ក្លឹប​ដែល​ចង់​បាន Paul Pogba កាលពីពេលកន្លងមក​ រួមមាន Real Madrid និង Juventus។ គួរកត់សម្គាល់ដែរថា ក្នុង​រដូវកាល ២០១៩/២០២០​នេះ Pogba បាន​អវត្តមាន​តាំងពីការលេងចុងក្រោយ នៅថ្ងៃទី ២៦ខែធ្នូ ឆ្នាំ ២០១៩ ដោយសារតែបញ្ហារបួស៕

មតិយោបល់