Neymar និយាយបញ្ឆិតបញ្ឆៀង​អំពីក្លឹប​ក្នុងថ្ងៃខួបកំណើត

Neymar has become a leader for PSG, says Thomas Tuchel

ក្នុងពិធីជប់លៀង​ខួបកំណើត​ដែលទើប​តែកន្លង​ផុតទៅថ្មីៗនេះ តារាបាល់ទាត់ Neymar បានដោយប្រើពាក្យ​ថា គេទើបតែ “រីករាយដោយពិតប្រាកដ” ក្នុងការលេង​នៅ​ក្លឹប​ PSG។ កីឡាករជម្រើសជាតិ​ប្រេស៊ីល​រូបនេះ​​ធ្លាប់​មាន​ព័ត៌​មានចចាមអារ៉ាម​ពាក់ព័ន្ធ​នឹង​ការ​ចាកចេញពី​ក្លឹប​ PSG ទៅ​ក្លឹប​ចាស់​ Barcelona ក្នុង​អំឡុង​ពេល​ដោះ​ដូរ​កីឡាករ​នារដូវក្ដៅ​កន្លងទៅនេះ។

យ៉ាងណាមិញ ក្លឹប​យក្ស​កាតាឡង់មិនអាចបំពេញ​តាមការ​កំណត់តម្លៃ​របស់​ក្លឹប PSG បាន​ ទើប​កីឡាករ​ខ្សែ​ប្រយុទ្ធ​រូបនេះ​ត្រូវ​លេង​នៅ​ទីក្រុង​ប៉ារីស​បន្តមួយ​រដូវកាលទៀត​។

សេចក្ដីរាយការណ៍បានលើក​ឡើងថា​ ក្លឹប Barcelona អាច​ព្យាយាម​ម្ដងទៀត​ដើម្បី​ទិញកីឡាកររូបនេះទៅលេង​នៅ​ Camp Nou វិញ ប៉ុន្តែ Neymar បាន​និយាយ​ក្នុង​ពិធីជប់លៀង​ខួបកំណើត​អាយុ ២៨ឆ្នាំ​របស់ខ្លួន​ថា​គេ​មានអារម្មណ៍ “រីករាយដោយ​ពិត​ប្រាកដ”​ ក្នុងការ​បន្ត​លេង​នៅ PSG ហើយ​គេ​នឹង​ធ្វើគ្រប់យ៉ាងដើម្បី​ឈ្នះ​គ្រប់​ពាន​ក្នុងឆ្នាំនេះ។

យោងតាម​សារព័ត៌មាន L’Equipe ដែលត្រូវបានដក​ស្រង់​ដោយប្រព័ន្ធ​ផ្សព្វ​ផ្សាយ Live Soccer Tv កីឡាករ​ខ្សែប្រយុទ្ធ​សញ្ជាតិ​ប្រេស៊ីល​រូបនេះ​បាន​និយាយថា៖ “ជាលើក​ដំបូង​បំផុត​ ដែលមិនធ្លាប់មាន ខ្ញុំ​មានអារម្មណ៍ថា​រីករាយ​ដោយពិត​ប្រាកដ​នឹង​នៅ​ទីក្រុងប៉ារីស។ ខ្ញុំ​នឹង​ធ្វើគ្រប់យ៉ាង​ដើម្បី​ឈ្នះ​គ្រប់ពាន​ក្នុងឆ្នាំ​នេះ ដោយ​មាន​ជំនួយ​ពី​មិត្ត​រួមក្រុម​របស់ខ្ញុំ​ទាំងអស់”។

Neymar បាន​ប្ដូរ​ពី Barcelona មក​លេង​នៅ​ក្លឹប​ PSG តាំងពីឆ្នាំ​២០១៧ ក្នុង​តម្លៃផ្ទេរ ២២២លានអឺរ៉ូ៕

 

Tottenham ទទួលបានជ័យជម្នះ​ការ​ប្រកួត​ឡើងវិញនៃពានរង្វាន់​ FA Cup លើក្លឹប Southampton

មតិយោបល់