កីឡាករ​៥រូប​ដែល​ Manchester United អាច​ទិញ​ក្នុ​ងខែ​មករានេះ

5 players Manchester United can sign in January

មកទល់​នឹង​ពេលនេះ ក្លឹប Manchester United កំពុង​ឈរ​នៅ​លេខ​រៀងទី៥ ក្នុង​តារាង​លីគ​កំពូល​អង់គ្លេស។ បន្ថែមលើនេះ ពួកគេ​នៅជួបប្រទះនឹងបញ្ហា​កីឡាកររបួស​ទៀត។ ប៉ុន្តែ​ក្នុង​ខែ​មករា​នេះ ក្រុមបិសាចក្រហម​មានឱកាស​អាចពង្រឹងក្រុម​របស់ពួកគេបាន។

ខាងក្រោមនេះ ជាបញ្ជីឈ្មោះ​កីឡាករ​៥រូប​ដែល​ក្រុមបិសាចក្រហម​អាចនឹង​ទិញ​ចូល​មក​ពង្រឹង​ក្រុម​របស់គេ ដើម្បីមានលទ្ធភាពចូល​ក្នុងចំណោម​ក្លឹបទាំង៤ នៅ​កំពូលតារាងលីគ​កំពូលអង់គ្លេស។

លេខ៥៖ Jerome Boateng (Bayern Munich)

Bayern Munich defender Jerome Boateng

កីឡាករខ្សែការពារជើងចាស់របស់ក្លឹប Bayern Munich រូបនេះ​អាចជាជម្រើសមួយល្អសម្រាប់ក្រុម Man United។ កីឡាករ​សញ្ជាតិអាល្លឺម៉ង់រូបនេះ​នៅសល់កុងត្រាជាមួយ​ក្លឹប​ Bayern រយៈពេល ១៨ខែ​ទៀត ហើយក្នុង​ពេល​ថ្មីៗនេះគេ​មានព័ត៌មានថា​ត្រូវបាន​ក្លឹប​មួយចំនួន​ចាប់អារម្មណ៍ចង់បានដូចជា AC Milan និង Arsenal ជាដើម។ បច្ចុប្បន្ន Man United នៅ​មិនទាន់រកបានដៃគូខ្លាំង​សម្រាប់ Harry Maguire នៅឡើយ។ ហេតុនេះ វត្តមានរបស់ Boateng មកជួយពង្រឹងផ្នែកការពារ អាច​ផ្ដល់​ឱកាស​ច្រើនឱ្យ Man United ចូល​ក្នុងចំណោម Top 4 នៅចុងរដូវកាល។

លេខ៤៖ James Rodriguez (Real Madrid)

Real Madrid playmaker James Rodriguez

កីឡាករ​ខ្សែបម្រើប្រយុទ្ធ​សញ្ជាតិ​កូឡុំប៊ីរូបនេះ មាន​ព័ត៌មានចចាមអារ៉ាម​ពាក់ព័ន្ធ​នឹង​ការចាកចេញ​ពី​ក្លឹប Real Madrid ដោយ​សារ​គេ​មិនសូវ​ទទួល​បានឱកាស​ចូល​លេង​ក្នុងជម្រើសដំបូងទេ។ មានការលើក​ឡើងថា Real Madrid អាច​នឹង​ប្រើ Rodriguez ជាផ្នែកមួយនៃការដោះដូរ​យក​ Pogba ពី Man United។

លេខ៣៖ Thomas Lemar (Atletico Madrid)

Atletico Madrid winger Thomas Lemar

Thomas Lemar បាន​ក្លាយ​ជាទីចាប់អារម្មណ៍​របស់​ក្លឹប​ធំៗ​នៅអឺរ៉ុប​ ភាគច្រើនដោយសារទម្រង់លេង​របស់គេ​កាល​នៅ​ក្លឹប AS Monaco។ ពេលវេលា​ ១៨ខែ​កន្លង​មក​ដែល​គេ​បាន​លេង​នៅ​លើ​ទឹក​ដី​អេស្ប៉ាញ មិនសូវទទួល​បាន​ជោគជ័យនោះទេ។ អាស្រ័យ​ហេតុនេះ​ហើយ ទើប​មានឱកាស​ច្រើន​ដែល​កីឡាករ​រូបនេះអាច​នឹង​ចាកចេញ។ លោក Solskjaer នឹង​រីករាយ​ប្រសិន​បើអាច​ទទួល​បាន​កីឡាករ​​ដែល​ប្រើ​ជើង​ឆ្វេង​រូបនេះ​មក​លេង​ស្លាបនៅ Man United។

លេខ២៖ Edinson Cavani (PSG)

Edinson Cavani scored in Paris Saint-Germain's win over Dijon

កីឡាករ​សញ្ជាតិ​អ៊ុយ​រូហ្កាយ​រូបនេះកំពុង​នៅ​ក្នុងឆ្នាំ​ចុងក្រោយ​នៃកុងត្រា​របស់គេ ហើយ​ក្លឹប​បានប្រាប់គេ​ថានឹង​មិនមានការបន្តកុងត្រា​ក្នុងពេលឆាប់ៗនេះនោះទេ។ ដោយសារ Man United ទិញ​មិនបាន Erling Braut Haaland និង Mario Mandzukic គេ​អាច​ពិចារណាទិញ​យក Cavani វិញ​ ព្រោះ​កីឡាករ​រូបនេះ​ក៏​មានឈ្មោះល្បីខាងរកគ្រាប់បាល់ដែរ។

លេខ១៖ Bruno Fernandes (Sporting CP)

Sporting captain Bruno Fernandes

ក្នុងអំឡុង ៦ខែកន្លងមកនេះ ក្រុមបិសាចក្រហម​មានព័ត៌មានពាក់ព័ន្ធ​នឹង​ការ​តាមប្រម៉ាញ់​យក​កីឡាករ​ Bruno Fernandes របស់​ក្លឹប Sporting CP។ កីឡាករ​ជម្រើស​ជាតិ​ព័រទុយ​ហ្កាល់​រូបនេះ​ក៏ជាទីចាប់​អារម្មណ៍​របស់​ក្លឹប Tottenham និង​ក្លឹប Real Madrid ផងដែរ៕

 

កីឡាករថ្មី Kjaer របស់ AC Milan ចង់​លេង​ជាមួយ Ibrahimovic

មតិយោបល់