លោក Lampard ផ្តល់​ព័ត៌មានបន្ថែមពីអនាគត​ Olivier Giroud

Chelsea striker Olivier Giroud

កន្លងមក មាន​ដំណឹងថា Oliver Giroud បាន​យល់​ព្រម​ទៅចូលរួម​ជាមួយ​ក្លឹប Inter Milan ក្នុងក្របខណ្ឌ Serie A របស់អ៊ីតាលី! ប៉ុន្តែនៅពេលនេះ គឺនៅពេលដែល Christian Pulisic កំពុងប្រឈមនឹងបញ្ហា​របួស លោក Frank Lampard ដែលជាគ្រូបង្វឹក បាន​ផ្តល់​ដំណឹងផ្សេងពីការ​ចាកចេញនេះ។

លោក Lampard បាន​ទទួលស្គាល់ថា ការពិភាក្សាគ្នា ពិតជាមាន ប៉ុន្តែការសម្រេចថា Giroud នឹងត្រូវចាកចេញ គឺមិន​ទាន់​ធ្វើឡើងនោះទេ ហើយ​ពេលនេះជើងឯកបាល់ទាត់ពិភពលោក​រូបនេះ នៅតែបន្ត​ស្ថិតនៅ​ Chelsea។

‘We need to find that killer instinct’ – Lampard on Chelsea’s home form

លោក Lampard និយាយថា ការផ្លាស់ប្តូរ «មិនសំខាន់នោះទេ» ព្រោះអាស្រ័យ​ទៅលើ​ការព្រមព្រៀងគ្នាពីក្លឹប​ទាំង ២ជាមុន​សិន។ លោក Lampard៖ «គាត់ (Giroud) គឺជាកីឡាករ​អាជីពដ៏អស្ចារ្យ ដែល​ហ្វឹកហាត់បានល្អ ទោះបីជា​ការ​លេងមានកម្រិតក៏ដោយ ប៉ុន្តែខ្ញុំពិតជាគោរពគាត់ខ្លាំងណាស់។ ខ្ញុំនៅតែ​ត្រូវសម្រេចចិត្ត​ពីរឿងនេះ»។

ទោះជាយ៉ាងណាក៏ដោយ ដំណឹងនៃការ​ចាកចេញរបស់ Giroud មិនអាចលាក់ជិតនោះទេ ព្រោះថា​មាន​ពាក្យ​ចចាមអារ៉ាមថា Giroud ពិតជាធុញថប់ដែល​មិន​អាចទទួលបាន​កន្លែង​ល្អ ខណៈកីឡាករវ័យ​ក្មេង បាន​រីកដុះដាលជាបន្តបន្ទាប់។ ប្រសិនបើ​នៅយប់ថ្ងៃសៅរ៍នេះ Pulisic ពិតជាត្រូវអវត្តមាន នោះ Giroud ទំនងអាចចូលលេងក្នុងជម្រើស ១១នាក់ដំបូង ពេលតោខៀវ ធ្វើជាម្ចាស់ផ្ទះស្វាគមន៍ក្រុម Burnley៕

មតិយោបល់