Allan វិល​ទៅ​លេង​នៅ​ប្រេស៊ីល​វិញ​ក្រោយ​មិនអាច​ចូលលេង​ក្នុងជម្រើស​ដំបូង​នៅ Liverpool

អាជីព​របស់​ Allan នៅ​ក្លឹប​ Liverpool បាន​កន្លង​ផុត​ទៅ​ហើយ ព្រោះ​កីឡាករ​រូបនេះនឹង​វិល​ទៅ​លេង​នៅ​ក្លឹប Atletico Mineiro នៅ​ប្រេស៊ីល​វិញ ដោយសារ​មិន​អាច​មាន​វត្ត​មាន​ចូល​លេង​ក្នុង​ជម្រើស ១១នាក់​ដំបូង​នៅ​ក្លឹប​ជើង​ឯក​អឺរ៉ុប​មួយនេះ។

កីឡាករ​ដែល​មាន​វ័យ ២២ឆ្នាំ​រូបនេះ​បាន​សម្រេច​ការ​ផ្ទេរ​ទៅ​ក្លឹប​នៅ​ប្រេស៊ីល​វិញ​ក្រោយ​ពេល​ដែល​ក្លឹប​ Liverpool ទទួល​បាន​តម្លៃ​ផ្ទេរ​ ៣,២លាន​ផោន។

Allan បាន​ផ្ទេរ​ពី​ក្លឹប Internacional មក​ក្លឹប​ Liverpool កាល​ពី​ឆ្នាំ​២០១៥ ប៉ុន្តែ​ត្រូវ​បញ្ចូន​ទៅ​លេង​នៅ​ក្លឹប​ផ្សេង​ក្នុង​កុងត្រា​ខ្ចីជើង ផ្ដើម​ដំបូង​ដោយ​សារ​​មាន​បញ្ហា​ក្នុង​ការ​ស្នើសុំ​សិទ្ធិ​បំពេញ​ការងារ​នៅ​អង់គ្លេស។

បន្ទាប់ពី​បាន​លេង​នៅ​ក្លឹប SJK និង Sint-Truiden កីឡាករ​រូបនេះ​បាន​ចូល​រួម​លេង​ឱ្យ​ក្លឹប Hertha Berlin ក្នុង​រដូវកាល​២០១៦-២០១៧ ដោយ​បាន​ចូលលេង​ ១៥ប្រកួត​ក្នុង​លីគ​កំពូល​អាល្លឺម៉ង់។

Allan ចូលលេង​បាន​ ២២លើកឱ្យ​ក្លឹប Apollon Limassol ក្រោយ​មក​ចូល​លេង​បានត្រឹម​ ៤លើក​ប៉ុណ្ណោះ​ឱ្យ​ក្លឹប Eintracht Frankfurt នៅ​អាល្លឺម៉ង់​។​

គេ​បាន​​រីករាយ​នឹង​ការ​ខ្ចីជើង​លេង​នៅ​ក្លឹប​ប្រេស៊ីល​ឈ្មោះ Fluminense កាល​ពីឆ្នាំ​មុន។

ក្លឹប Liverpool បាន​ចេញ​សេចក្ដី​ថ្លែង​ការណ៍​ថា៖ “គ្រប់គ្នា​នៅ​ក្លឹប Liverpool FC ជូន​ពរ​ Allan ឱ្យ​ទទួល​បាន​ពរ​គ្រប់​ប្រការ​សម្រាប់​អាជីព​នា​ពេល​អនាគត​របស់គេ”៕

 

 

 

លោក Arteta ថាចង់រក្សាទុក Aubameyang

មតិយោបល់