Aubameyang បញ្ជាក់ការសម្រេចចិត្តពីអនាគតជាមួយ Arsenal

Pierre-Emerick Aubameyang makes decision on Arsenal future amid Real Madrid, Barcelona links

ក្នុង​រយៈពេលប៉ុន្មាន​សប្តាហ៍មកនេះ មានដំណឹងថា ប្រធានក្រុម​ Arsenal ខ្សែប្រយុទ្ធ Pierre-Emerick Aubameyang កំពុងត្រូវបាន​ក្លឹប​យក្សអេស្ប៉ាញ Real Madrid និង Barcelona ចាប់​អារម្មណ៍ចង់បានជាខ្លាំង។ ប៉ុន្តែសម្រាប់​សាមីខ្លួនផ្ទាល់ គេបានចេញមុន​មក​អះអាងថា គេនឹងមិន​ចាកចេញពីកាំភ្លើងធំ ក្នុងពេល​ឆាប់ៗនេះទេ។

Aubameyang បានឲ្យដឹងនៅក្នុងសប្តាហ៍នេះថា គេនៅតែស្រលាញ់​ Arsenal ហើយក៏បង្ហើប​ថា គេមានអារម្មណ៍ពិសេស ពេលនៅកីឡដ្ឋាន Emirates។ Aubameyang និយាយថា៖ «ខ្ញុំពិតជាសង្ឃឹមថា អ្នក​អាចមានមោទនភាព​ជាមួយយើង បន្ទាប់ពីការប្រកួតឈ្នះលើ Manchester United»។

Arteta insists happy Aubameyang is staying at Arsenal

Aubameyang បានបន្តថា៖ «បរិយាកាស គឺប្លែកពីធម្មតា ពេលអ្នក​នៅលើ​ទីលាន ហើយ​អ្នក​មានអារម្មណ៍ថា អ៊ូរអរ បន្ទាប់ពីគ្រប់ជំហាននៃការរត់ គ្រប់ការ​ប៉ះទង្គិច គ្រប់ការប្រកួតប្រជែង និងគ្រប់​ឱកាស … ទាំងនេះ គឺបានផ្តល់​នូវការពង្រឹងទឹកចិត្តខ្លាំងណាស់។ កីឡដ្ឋាន Emirates ដូចជាបន្ទាយអីញ្ចឹង»។

ជុំវិញព័ត៌មាន ចចាមអារ៉ាមវិញកីឡាករវ័យ ៣០ឆ្នាំនេះ ក៏លើកឡើងថា៖ «ខ្ញុំ​ចង់​ប្រតិកម្ម​ខ្លះទៅនឹងពាក្យ​ចចាមអារ៉ាម ពីខ្ញុំក្នុងប្រព័ន្ធផ្សព្វផ្សាយ។ គេបង្កើតរឿង តែគេក៏គួរតែផ្តោតលើ​អ្វីដែលបានកើតឡើងលើទីលាន។ ពួកគេ​និយាយច្រើនណាស់ ហើយ​វានៅពេញក្បាល​ខ្ញុំ។ ប៉ុន្តែខ្ញុំគឺជាប្រធានក្រុម Arsenal ខ្ញុំ​ស្រលាញ់ក្លឹបនេះ។ ខ្ញុំ​ប្តេជ្ញាថា នឹងធ្វើឲ្យក្លឹប​ត្រលប់​ទៅកាន់​ភាពកំពូល ដែលក្លឹបធ្លាប់​មាន»៕

លោក Arteta ត្រូវការ Aubameyang នៅ Arsenal បន្តទៀត

មតិយោបល់