Romelu Lukaku រក​បាន​គ្រាប់​បាល់​ច្រើន​ជាង​ចំនួន​គ្រាប់បាល់​របស់ក្រុម​បិសាច​ក្រហម​ទាំងមូលចាប់ពីខែកញ្ញាមក

ក្លឹប​​ Manchester United បាន​លក់កីឡាករ Romelu Lukaku ចេញ​កាល​ពីរដូវក្ដៅ ក្នុង​គោល​បំណង​ចាប់ផ្ដើម​សារជាថ្មី​​ក្នុង​រដូវកាលថ្មី ដោយ​ទិញ​កីឡាករ​មួយចំនួន​ចូល​ផងដែរ។ យ៉ាង​ណាមិញ បើយើង​ពិនិត្យ​មើល​អំឡុង​ពេល​ប៉ុន្មាន​ខែ​កន្លង​មកនេះ​ ការលក់​កីឡាករ​ Lukaku ចេញ ហាក់ដូច​ជា​​ខាត ច្រើនជាង​ចំណេញ​។

សូម​ប្រិយមិត្ត​ពិនិត្យ​មើល​តួលេខ​មួយចំនួន​ខាង​ក្រោម​ដែល​ត្រូវ​បានបង្ហាញ​ដោយ​លោក Daniel Storey ដែលជា​អ្នក​យក​ព័ត៌​មាន​បាល់ទាត់​របស់​សារព័ត៌មាន BBC, លីគ​កំពូល​អង់គ្លេស និងសារព័ត៌មាន FourFourTwo

ជាក់ស្ដែង កីឡាករ​សញ្ជាតិ​ប៊ែល​ហ្ស៊ិក​រូប​នេះ​រក​បានគ្រាប់បាល់​ច្រើនជាង​គ្រាប់បាល់​សរុប​របស់​ក្រុម​បិសាចក្រហម​រក​បាន​ទៅ​ទៀត បើគិត​ចាប់ពីខែ​កញ្ញាមក។

បើគិត​ក្រោយពីថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០១៩ មក Lukaku រក​បាន​គ្រាប់បាល់​ពេល​ប្រកួតជាមួយ​ក្រុម​ Cagliari, AC Milan, Sassuolo, Parma, Brescia និង Bologna ក្នុង​លីគ​កំពូល​អ៊ីតាលី។ ពេល​ប្រកួត​ជាមួយ​ក្លឹប Sassuolo និង Bologna កីឡាករ​​រូបនេះ​រក​បាន​គ្រាប់បាល់ ២គ្រាប់​ក្នុង​ ១ប្រកួត​ ខណៈ​ដែល​គេ​រក​បាន​ ១គ្រាប់​ក្នុង​មួយ​ប្រកួត​ជាមួយ​ ៤ក្រុម​ផ្សេង​ទៀត ធ្វើឱ្យ​គេ​រក​បាន​គ្រាប់បាល់​សរុប ៨គ្រាប់​ក្នុង​ ១០ប្រកួត​ (រាប់បញ្ចូល​ទាំង ៤ប្រកួត​ដែល​គេ​រក​មិន​បាន​​គ្រាប់​បាល់​ផងដែរ។

ក្នុងអំឡុងពេល​ដូចគ្នា ក្រុម​បិសាចក្រហម​រក​បាន​គ្រាប់​បាល់​តែ​ក្នុង​ការ​ប្រកួត​ជាមួយ​ក្លឹប Leicester City, Arsenal, Liverpool និង Norwich City ប៉ុណ្ណោះ។ ពេល​ប្រកួតជាមួយ​ក្លឹប Norwich ក្រុម​បិសាច​ក្រហម​រក​បាន​គ្រាប់​បាល់ ៣គ្រាប់ ដោយ​ទទួល​បានលទ្ធផល​ឈ្នះ ៣ទល់នឹង១ ខណៈ​ដែល​ពេល​ប្រកួត​ជាមួយ​ក្រុម​ ៣ផ្សេង​ទៀត ពួកគេ​រក​បាន​គ្រាប់​បាល់​តែ​មួយ​គ្រាប់​ប៉ុណ្ណោះ​ក្នុង​ ១ប្រកួត​ ធ្វើឱ្យ​ពួក​គេ​រក​បាន​គ្រាប់បាល់សរុប ៦គ្រាប់​ក្នុង​ ៧ប្រកួត​ (រាប់បញ្ចូល​ទាំង​ការ​ប្រកួត​ដែល​ពួកគេ​រក​មិន​បាន​គ្រាប់បាល់​ផងដែរ)។

ខាង​ក្រោម​នេះ​គឺ​ប្រតិកម្ម​របស់អ្នកគាំទ្រ៖

 

‘We were not very good’ – Valverde on shock Barcelona defeat in Levante

មតិយោបល់