ម្តាយ Ronaldo បង្ហើប​រឿងអាក្រក់​ដែលធ្វើឲ្យកូនគាត់មិនអាចឈ្នះ Ballon d’Or លើកទី ៦

ក្នុងបទសម្ភាសន៍ជាមួយប្រព័ន្ធផ្សព្វផ្សាយ​ព័រទុយហ្កាល់ នៅពេលថ្មីៗនេះ លោក​ស្រី Dolores Aveiro ម្តាយ​បង្កើត​របស់កំពូលកីឡាករ Cristiano Ronaldo បាន​បង្ហើប​ឲ្យ​ដឹងពីមូលហេតុ​ ដែល​កូនប្រុស​របស់គាត់ មិនអាចទទួលបានពានរង្វាន់ Ballon d’Or ជាលើកទី ៦ ឬ ក៏អាចឈ្នះពានរង្វាន់អន្តរជាតិ​ផ្សេងៗទៀតជាច្រើននោះ។

តាម​លោក​ស្រី Dolores Aveiro មូលហេតុ​ដែល​កូនប្រុស​របស់​គាត់ ត្រូវ​ខកខាន​ទទួលបានពានរង្វាន់ផ្ទាល់ខ្លួនទាំងនោះ នៅរយៈពេល​ចុងក្រោយនេះ ព្រោះតែ​កូនរបស់គាត់មិនបាន​លេងក្នុងប្រទេសអង់គ្លេស ឬ អេស្បាញ។

ជាមួយ​គ្នា ម្តាយ​របស់ Cristiano Ronaldo ក៏ជឿដែលថា​ពិតជាមានក្រុម​ខិល​ខូច ឬ ហៅថា “mafia”ក្នុងពិភពបាល់ទាត់ ដែល​តាមរារាំងកូន​របស់គាត់មិនឲ្យឈ្នះពានរង្វាន់ Ballon d’Or ជាលើកទី ៦ ដោយសារតែសញ្ជាតិ​នៃកូនប្រុស​របស់គាត់។

លោក​ស្រី Dolores បាននិយាយថា៖ «មានក្រុម​ខិលខូល (mafia) ក្នុងពិភពបាល់ទាត់! នេះគឺជាពាក្យ​ត្រឹម​ត្រូវ​ដើម្បីអត្ថាធិប្បាយវា។ ប្រសិនបើ​អ្នក​​មើល​ទៅលើ​គ្រប់​យ៉ាងដែល​បាន​កើតឡើង អ្នក​នឹងដឹងថា វាកើតឡើង​ព្រោះតែក្រុម mafia។ ប្រសិនបើ Cristiano គឺជា​កីឡាករអង់គ្លេស ឬ អេស្បាញ ពួកគេ​ប្រាកដជាមិនធ្វើអ្វីដូចដែលគេ​ បានធ្វើដាក់គាត់ទេ ប៉ុន្តែ​ដោយសារតែគាត់គឺជាជនជាតិព័រទុយហ្កាល់ និង​មក​ពី Madeira ដូច្នេះទើប​រឿងនេះកើតឡើងបាន»។

Cristiano Ronaldo nurtures speed with sprint training in Portugal

ជាការ​កត់សម្គាល់ Cristiano Ronaldo បាន​ក្លាយជាជើងឯក Ballon d’Or ក្នុងអំឡុងពេល​គាត់លេងនៅក្លឹប Manchester United និង Real Madrid ប៉ុន្តែក្រោយ​ពេល​គាត់ចាកចេញទៅកាន់ Juventus នៅ Serie A របស់អ៊ីតាលី គាត់ក៏​ធ្លាក់ទៅទទួលបាចំណាត់ថ្នាក់លេខ ២ ដើម្បីប្រជែងពានរង្វាន់ Ballon d’Or កាលពីឆ្នាំ ២០១៨។

កាលពីខែកញ្ញាកន្លងទៅ គាត់ក៏បានជាប់ត្រឹម​ចំណាត់ថ្នាក់លេខ ៣ សម្រាប់ពានរង្វាន់ The Best FIFA Men’s Player ដោយតាមពីក្រោយ Lionel Messi និង Virgil van Dijk។

យ៉ាងណាក៏ដោយ មក​ដល់ពេលនេះ គឺមានតែ Lionel Messi ម្នាក់ប៉ុណ្ណោះ ដែល​ទទួលបាន​ពានរង្វាន់​អន្តរជាតិ​ច្រើន​ជាង Ronaldo ក្នុងរយៈពេល ៣រដូវកាលចុងក្រោយ​ជាប់ៗគ្នានេះ។ ប៉ុន្តែ Messi និង Ronaldo មានកំណត់ត្រា ទទួលបានពានរង្វាន់ Ballon d’Or ៥ដងស្មើគ្នា។

 

ចំពោះ​ម្តាយ Ronaldo វិញ គាត់ជឿថា កូនប្រុសវ័យ ៣៤ឆ្នាំរបស់គាត់ នឹងអាចប្រជែង Lionel Messi ទទួលបានពានរង្វាន់ Ballon d’Or លើកទី ៦ នៅឆ្នាំ ២០១៩នេះ។ លោក​ស្រី Dolores និយាយថា៖

«ខ្ញុំ​មិនដឹងទេថា គាត់នឹងទទួលបានវា ប៉ុន្តែខ្ញុំទុក​ចិត្ត ហើយ​គិត​ថា គាត់សក្តិសម​នឹងទទួលបានវា។ ប្រសិនបើ​យើងវិភាគពីអ្វី​ដែលគាត់បានធ្វើនៅក្នុងអំឡុងរដូវកាលនេះ គឺគាត់សក្តិសមនឹងទទួលបានវា»៕

មតិយោបល់