Ronaldo ប្រាប់ឈ្មោះ​ក្លឹប២​ដែល​គេ​អាច​នឹង​​ចុះ​កុងត្រា​ជាមួយ​បន្ទាប់ពី​ Juventus

កីឡាករ Cristiano Ronaldo បាន​​ប្ដូរ​ពី​ក្លឹប Real Madrid មក​ចូលរួម​លេង​នៅ​ក្លឹប Juventus កាល​ពីឆ្នាំ​មុន​ ក្នុង​តម្លៃផ្ទេរ​ ១០០លានអឺរ៉ូ។ យ៉ាងណាមិញ ក្រោយពេល​លេង​ទើប​តែបាន ១ឆ្នាំ​ឱ្យ​ក្លឹប​យក្សអ៊ីតាលី​មួយនេះ ក៏​មាន​ព័ត៌​មាន​ថា​កីឡាករ​សញ្ជាតិ​ព័រទុយ​ហ្កាល់​រូបនេះ​អាច​នឹង​រក​មើល​គោល​ដៅ​បន្ទាប់ ក្រោយពេល​ចប់​កុងត្រា​ជាមួយ​ក្លឹប Juventus។

Ronaldo ចង់លេង​រហូត​ដល់ចប់​កុងត្រា​ជាមួយ​ក្លឹប Juventus ដែល​នឹង​ផុត​សុពល​ភាព​ក្រោយ​ការ​ប្រកួត​វើលខាប់ ២០២២ ហើយ​គេ​បាន​កំណត់​គោលដៅ​ក្លឹប២ ដែល​គេ​​ចង់​ប្ដូរទៅលេង។  Ronaldo ធ្លាប់​មាន​ព័ត៌​មាន​ម្ដង​ហើយ​ម្ដង​ទៀត​ពាក់​ព័ន្ធ​នឹង​ការ​វិល​ត្រឡប់ទៅ​លេង​នៅ​ក្លឹប​ចាស់ Manchester United វិញ ហើយ​យោង​តាម​​សេចក្ដីរាយការណ៍​របស់​សារព័ត៌​មាន Don Balon ក្លឹប Manchester United ឋិត​ក្នុង​ចំណោម​ក្លឹប​ទាំង២ ដែល​ Ronaldo ចង់​ទៅលេង​ក្រោយ​ចប់​កុងត្រាជាមួយ Juventus។

សេចក្ដីរាយការណ៍​ខាង​លើ​បានបន្តទៀតថា Ronaldo មិនទំនង​ជា​ចង់​ចូលរួមជាមួយ​ក្លឹប Man United ក្នុង​ពេល​ឆាប់​នេះ​ទេ ដោយសារ​ក្លឹប​នេះ​នៅ​មិនទាន់ឈានដល់​ដំណាក់​កាល​ល្អ​បំផុត​របស់គេ​វិញ​នៅឡើយ ម្យ៉ាងទៀត ក្លឹប​នេះ​ក៏​​មិន​​មាន​វត្តមាន​ចូល​រួម​ប្រកួត​ឆេម​ពានស៍​លីគ​ដែរ។ យ៉ាងណាមិញ Ronaldo ជឿថា​ក្លឹប​អង់គ្លេស​មួយនេះ​នឹង​វិល​ត្រឡប់ទៅ​រក​ចំណុច​កំពូល​របស់ខ្លួន​វិញ​ក្នុង​ឆ្នាំ​២០២២ ដែលជាពេល​ល្អបំផុត​សម្រាប់ការ​វិល​ត្រឡប់របស់គេ​មក​ក្លឹបនេះវិញ។

ជម្រើសទី២ ដែលគេ​បាន​លើក​ឡើង​គឺក្លឹប Paris Saint-Germain។ ប្រសិន​បើក្លឹប Man United មិន​អាច​មាន​វត្ត​មាន​​នៅ​ក្នុង​ការប្រកួត​ពាន​រង្វាន់​យូ​ហ្វា​ឆេម​ពានស៍​លីគ​​ទេ Ronaldo នឹង​ជ្រើសយក​ក្លឹប PSG ដែលគេអាច​ឈ្នះ​ពាន​ជាច្រើន​បន្ថែម​ទៀត៕

 

លោក Emery ថា Ozil អាច​នឹង​ចូល​លេង​ពេល​ប្រកួត​ជាមួយ​ក្លឹប Wolves

មតិយោបល់