Sanchez បង្ហាញការមិនសប្បាយចិត្ត​ក្រោយទទួលបានកាតក្រហម

ក្រោយ​ពីបាន​មក​ចូល​រួម​ក្លឹប​ Inter Milan ក្នុង​នាមជាកីឡាករ​ខ្ចីជើង​ Alexis Sanchez បាន​បង្ហាញខ្លួន​នៅក្លឹប​ថ្មីនេះ បាន​បីប្រកួត​ហើយ ហើយ​នេះជាប្រកួត​ទី ១ ដែល​រូបគេ​បាន​ចូល​ក្នុង​ជម្រើស​ ១១ នាក់​ដំបូង និង​ធ្វើ​បាន​យ៉ាង​ល្អ​នៅ​ក្នុងការ​ប្រកួត​ទល់​នឹងក្រុម Sampdoria បើ​ទោះ​ត្រូវ​បាន​បណ្តេច​ចេញពីការប្រកួត​ក្រោយ​ទទួលបាន​កាត​លឿង​ទី ២។ 

ក្នុងការ​បង្ហាញខ្លួន​ក្នុង​ជម្រើស ១១ ដំបូង​បន្ទាប់ពី​ផ្ទេរមក​ពីក្លឹប​បីសាចក្រហម​ក្នុង​កិច្ច​សន្យាខ្ចីជើង Alexis Sanchez ធ្វើបានយ៉ាងល្អ​​​ដោយ​រូប​គេ​បាន​ស៊ុត ១ គ្រាប់ឱ្យក្លឹប​ថ្មីនេះ មុន​ពេល​ត្រូវបាន​បណ្តេញចេញពីការប្រកួត​ក្រោយបាន​កាតលឿងពីរលើកក្នុង​ជំនួប​ដែល​ inter ឈ្នះ Sampdoria ៣-១ កាលពីថ្ងៃសៅរ៍កន្លងទៅនេះ។

នៅចុងតង់ទី ១ រូបគេ​ទទួលបានកាតលឿង ១ ហើយក៏ស្រាប់តែ​ឈាន​ចូល​តង់ទីពីរ​ទើប​តែបាន​បន្តិច​ក៏ទទួលបាន​កាតលឿងទី ២ តែ ដោយ​អាជ្ញារកណ្តាល​ចោទរូបគេ​ថាធ្វើ​ពុត​ដួល ហើយក៏ត្រូវ​បណ្តេញចេញ បើ​ទោះបីជារូបគេ​មិន​បាន​សុំបាល់​ពិន័យ ១១ ម៉ែត្រ​ក្តី។ បើទោះជាបែបនេះក្តី Inter នៅតែអាច​យក​ជ័យ​ជម្នះបាន ក្នុង​លទ្ធផល ៣-១។

ក្រោយការ​ប្រកួត​ ខ្សែប្រយុទ្ធសញ្ជាតិ​ឈីលីរូបនេះ ក៏បាន​បង្ហោះសារនៅលើគណនី Instagram របស់ខ្លួន ​បង្ហាញការ​មិនពេញ​​ចិត្ត​ចំពោះការ​​បណ្តេញចេញពីការ​ប្រកួត​នោះ “ខ្ញុំរីក​រាយ​ដែល​ពួកយើង​ទទួលបាន​ជ័យ​ជម្នះ និង​ឥរិយាបទ​ដ៏ល្អរបស់​ក្រុមខ្ញុំ​ ជាពិសេស​គឺគ្រាប់បាល់​របស់ខ្ញុំ ប៉ុន្តែខ្ញុំ​មិនពេញចិត្ត​សោះ​ដែល​ខ្ញុំត្រូវ​បាន​បណ្តេញចេញ​បែបនេះ។ អ្វីដែល​ត្រូវ​ធ្វើ​បន្ត គឺ​គិត​ពី​ការប្រកួត​បន្ទាប់វិញ”។

Neymar compares PSG fans to wife after win

មតិយោបល់