អតីត​កីឡាករ Serie A ម្នាក់ ហ៊ាន​ទាយ​ថា Lukaku នឹងប្រជែង Top Scorer ជាមួយ​ C.Ronaldo

Former UCL star predicts Romelu Lukaku will score more goals than Cristiano Ronaldo this season

អតីត​កីឡាករ​ Inter Milan គឺលោក Andy Van der Meyde បានអះអាងថា Romelu Lukaku ដែល​ទើប​តែមក​ដល់ Serie A ក្នុង​តម្លៃខ្លួនបំបែក​កំណត់ត្រា​នោះ នឹង​ក្លាយជាគូប្រជែង​ការរកគ្រាប់បាល់​ជាមួយ​នឹង​កំពូលកីឡាកររបស់ Juventus គឺ Cristiano Ronaldo ក្នុងក្របខណ្ឌ Serie A នៅរដូវកាលនេះ។

លោក Van der Meyde បានក្នុង​បទសម្ភាសន៍ជាមួយ​នឹង​គេហទំព័រ Juvenews.eu ថា៖ «យើងបាន​ជួបគ្នាជា​ប៉ុន្មានដងដែរ ហើយ Lukaku គឺជាអ្នក​គាំទ្រ​បាល់ទាត់​អ៊ីតាលី​ដ៏ងប់ងល់ម្នាក់ អីញ្ចឹងហើយ​បានជាខ្ញុំ​ជឿថា គាត់អាចធ្វើបានក្នុងលីគមួយនេះ។ គាត់​រឹងមាំ អាច​រកគ្រាប់បាល់​បានច្រើន។ ភាពរឹងមាំរបស់​គាត់ នឹង​ធ្វើឲ្យ​គ្រប់​ខ្សែការពារនៅអ៊ីតាលី ​មានបញ្ហា។ គាត់​តែងតែបង្ហាញថា គាត់​អាច​រក​គ្រាប់​បាល់បាននៅទីណាដែលគាត់លេង។ ក្នុងគំនិត​របស់ខ្ញុំ គាត់​នឹងរកគ្រាប់បាល់​បានច្រើនជាង Cristiano Ronaldo នៅឆ្នាំនេះ»។

ក្រៅពីនេះ អតីតកីឡាករ​ជម្រើសជាតិហូឡង់នេះ ក៏បាន​និយាយ​ពីភាពដឹកនាំល្អរបស់លោក Antonio Conte ផងដែរ។ គាត់ក៏ជឿជាក់​ថា លោក Conte អាចនាំ Inter Milan ទៅរក​ភាព​កំពូលនៅក្របខណ្ឌ Serie A វិញ។

គួរជម្រាបជូនថា Lukaku បាន​ទៅដល់​ទឹកដីអ៊ីតាលី ចូលរួម​ជាមួយក្លឹប Inter Milan ក្នុងតម្លៃ ៦៥លានអឺរូ។ ខណៈទើបតែបង្ហាញខ្លួនបាន ២ដងនៅ Serie A គេស៊ុតបញ្ចូលទីបាន ២គ្រាប់រួចទៅហើយ។ ចំណែក Cristiano Ronaldo ទើបតែរកបាន ១គ្រាប់ ពីការបង្ហាញខ្លួន​ចំនួន ២ដង នៅរដូវកាលនេះ៕

មតិយោបល់