ហេតុដូចម្តេចបានជា Juventus អាច​ចុះកុងត្រាកីឡាករ​ដោយ​មិនអស់​ថ្លៃផ្ទេរ ?​

នៅក្លឹប​ជើងឯក​លីគកំពូល​អុីតាលី​មាន​ការផ្លាស់​ប្តូរជាច្រើនក្រោយ​ពេល​ដែល​​លោក Andrea Agnelli ក្លាយជាប្រធានក្លឹប​មួយ​នេះ។ កុំហុសជាច្រើន​ក្នុង​សម័យ​កាល​លោក Secco និង​ លោក Gigli មិន​មាន​ទៀត​ទេ​ក្រោមការដឹកនាំ​របស់​លោក Andrea។ 

ការ​នាំ​យក​អ្នក​ចាត់​ការ​លោក​ Conte និង​កីឡាករ​មួយចំនួន​រួមមាន​ Pirlo និង Vidal ជាចំណុច​ចាប់ផ្តើម​នៃភាពត្រចះត្រចង់​របស់ក្លឹប​សេះបង្កង់ Juventus។

ក្រោយពីបាន​ចូល​មក​ដឹក​នាំ​ក្លឹប​នេះភ្លាម លោក Andrea ក៏បាន​ចាប់​ផ្តើម​ធ្វើ​ការ​ផ្លាស់​ប្តូរ​អ្វីគ្រប់យ៉ាង​នៅទីនោះ ដោយរួមទាំង​ការ​សាងសង់​កីឡដ្ឋាន​ថ្មីដ៏ធំផងដែរ។

ការនាំចូល​កីឡាករ​ល្អ​ៗមួយៗចំនួន​ដូចជា Pogba, Tevez, Llorente, Khedira, Can, Coman ក៏ដូចជា​ Rabiot និង Ramsey សុទ្ធតែបាន​រួមចំណែក​នាំជោគជ័យ​មក​កាន់​ក្លឹប​មួយ​នេះ។

ពាក់ព័ន្ធ​នឹង​ការ​នាំយក​កីឡាករ​ ចូលក្លឹប​ដោយ​មិន​អស់​ថ្លៃផ្ទេរ ឬ ក្នុងតម្លៃដ៏ទាបនោះគឺមក​ពី​ពួកគេ​​ចូល​ចិត្ត​ទាក់​ទង​ដោយ​ផ្ទាល់​ ធ្វើ​ឱ្យកីឡាករ​ទាំងនោះយល់​ថា​ក្លឹប​ពិតជា​ចង់​បាន​រូបគេដោយ​ស្មោះ ហើយកីឡាករ​ទាំងនោះ​ក៏​តែងស្រម័យ​ចង់លេង​ប្រកៀក​ស្មារគ្នា​ជាមួយកំពូល​កីឡាករ​ដូចជា Ronaldo, Pjanic, Chiellini, Dybala ជាដើម។

ក្រៅពីនោះ​នៅមាន​ ការលេង​នៅ​វគ្គផ្តាច់​ព្រ័ត្រ​ឆេមពានស៍លីគពីរលើក និង​ការ​ត្រួតត្រា​លីគកំពូលអុីតាលី​ជាច្រើន​សម័យ​កាល ការ​រៀប​ចំកែប្រែ​និមិត្ត​សញ្ញា​ក្លឹប និង​ការ​កែលម្អ​​ការងារ​ម៉ាខេធីងជាច្រើនទៀត។ ក្រៅពីនេះ​ ក្លឹប​សេះបង្កង់​ជាក្លឹប​ដែលត្រូវបាន​ទទួលស្គាល់​ថា​ ជាក្លឹប​កំពូល​មួយ​ក្នុង​ចំណោម​ក្លឹប​ធំៗនៅអឺរ៉ុបផងដែរ និងជាក្លឹប​មានជាងគេលើពិភពលោក​លំដាប់ទី ៩ និង​ដំដាប់ទី ១ នៅអុីតាលី ផងដែរ។

តើ​ប្រិយមិត្ត​យល់​ថា​នៅ​មាន​ហេតុផល​អ្វី​ផ្សេងទៀតហេតុផលទាំងនេះ?

 

មតិយោបល់