AC Milan និង Inter ដាក់សំណើធ្វើ​កីឡដ្ឋានថ្មីដែលផ្ទុក​អ្នកទស្សនា​បាន៦ម៉ឺននាក់

ក្លឹប AC Milan និង Inter បាន​ដាក់​សំណើ​ដើម្បី​​សាងសង់​កីឡដ្ឋាន​ថ្មី​ជំនួស​កីឡដ្ឋាន​ចាស់​លើ​ទឹកដី San Siro កាល​ពី​ថ្ងៃពុធម្សិល​មិញ​នេះ។

ក្លឹប AC Milan និង Inter បាន​ចាប់ផ្ដើម​ដំណើរការ​ស្នើសុំ​សាងសង់​កីឡដ្ឋាន​ថ្មី​ដែលអាច​ផ្ទុក​អ្នកទស្សនា​បាន​រហូត​ដល់ ៦ម៉ឺននាក់​ ដោយ​ដាក់​សំណើទៅ​អាជ្ញាធរដែនដី។

San Siro ជាទឹកដី​មួយ​ដែលត្រូវ​បាន​គេ​ស្គាល់​ច្រើន​​នៅ​ក្នុង​វិស័យ​បាល់ទាត់​អឺរ៉ុប ដោយ​ធ្លាប់​បើកទ្វារទទួល​រៀបចំ​ការ​ប្រកួត​វើលខាប់​កាលពីឆ្នាំ​១៩៩០ និង​​ការ​ប្រកួតផ្តាច់ព្រ័ត្រ​​ពាន​រង្វាន់​បាល់ទាត់អឺរ៉ុប​ ៤លើក​ផ្សេងទៀតផងដែរ។

ប៉ុន្តែកីឡដ្ឋាន​នេះ​ត្រូវ​ការ​កែលំអឡើងវិញ​ជា​យូរ​ណាស់​មកហើយ ហើយ​កាលពីខែមិថុនា ប្រធាន​ក្លឹប​ AC Milan គឺ​លោក Paolo Scaroni បាន​បង្ហាញ​ផែនការ​វាយ​រំលំ​កីឡដ្ឋានចាស់ ដើម្បី​​កីឡដ្ឋានថ្មីជំនួស​វិញ ដែល​មានលក្ខណៈធំទូលាយ និង​ទំនើបជាងមុន។

នៅ​ក្នុង​សេចក្ដី​ថ្លែងការ​រួមគ្នា​មួយ ក្លឹប Milan និង Inter បានបញ្ជាក់ថា​ ពួកគេ​បាន​ចាប់ផ្ដើម​ដំណើរការ​ស្នើសុំ​កាលពីថ្ងៃពុធ ដោយ​កីឡដ្ឋានថ្មី​នេះ​នឹង​មាន​សមត្ថភាព​ផ្ទុក​អ្នកទស្សនា​បាន​ប្រហែល ៦ម៉ឺន​នាក់។

សេចក្ដីថ្លែងការ​នោះ​បាន​លើក​ឡើងថា៖ “​នៅ​ក្នុង​សំណើ​ទៅ​អាជ្ញាធរដែលដី មាន​ឯកសារពាក់ព័ន្ធ​នឹងការសិក្សា​ផ្នែកបច្ចេកទេស និង​វិស្វកម្ម ប៉ុន្តែ​មិនទាន់​បញ្ចូល​សមាសភាព​ផ្នែក​ស្ថាបត្យកម្ម​នៅឡើយ​ទេ”។

ក្លឹបទាំងពីរ​រំពឹងថា​ ការ​សាងសង់​នេះ​នឹងបង្កើតការ​ងារប្រហែល ៣ ៥០០កន្លែង​ ដើម្បីកែលំអ​កីឡដ្ឋាន San Siro ទាំងមូល ដែល​អាច​នឹង​ចំណាយ​អស់​ប្រហែល ១,២​ពាន់​លាន​អឺរ៉ូ៕

“I want to create my own history” – Felix plays down Ronaldo comparisons

មតិយោបល់