Edgar Davids ថា​សមាសភាព​ក្រុម Juventus បច្ចុប្បន្ន​មិនទាន់​ល្អ​បំផុត​នោះទេ

បើ​យោង​សម្ដី​របស់​អតីត​កីឡាករ​របស់ក្លឹប Juventus មួយ​រូ​បគឺ​លោក Edgar Davids ក្លឹប​នេះ​នៅ​ត្រូ​វប្រឹងប្រែង​បន្ថែម​ទៀត បើ​ចង់​ឱ្យ​សមាសភាព​បច្ចុប្បន្ន​ក្លាយជា​សមាសភាព​កីឡាករ​ដែល​ល្អ​បំផុត​នៅ​ក្នុង​ប្រវត្តិសាស្រ្ដ​របស់​ក្លឹប​មួយ​នេះ។

កីឡាករ Edgar Davids បាន​លើក​ឡើងថា សមាសភាព​ក្រុម​ Juventus បច្ចុប្បន្ន​​ដែល​ដឹកនាំ​ដោយ​កីឡាករ​ឆ្នើម​ដូចជា Cristiano Ronaldo នៅ​មិនទាន់​អាចចាត់ទុក​ថា​ជា​សមាសភាព​​ដែល​ល្អ​បំផុត​នោះទេ លុះ​ត្រា​តែ​យ៉ាង​ហោច​ណាស់​ពួកគេ​អាច​ឡើង​ដល់​វគ្គ​ផ្ដាច់ព្រ័ត្រ​​នៃ​ការ​ប្រកួត​ពាន​រង្វាន់​ឆេម​ពានស៍​លីគ​

ក្លឹបយក្ស​អ៊ីតាលី​មួយ​នេះ​ដណ្ដើម​បាន​តំណែងជើង​ឯក​លីគ​កំពូល​អ៊ីតាលី​ ៨រដូវកាល​ជាប់គ្នា​កាលពី​ឆ្នាំ​មុន ដោយ​នាំ​មុខ​ក្លឹប Napoli ១១ពិន្ទុដាច់។

យ៉ាងណាមិញ ទោះជាមាន​ការ​បន្ថែម​សមាសភាព​កីឡាករ​ខ្លាំងៗ​ដូចជា Ronaldo ក៏​ដោយ​ ក៏​ក្លឹប​នេះ​បានធ្លាក់ចេញ​ពី​ការ​ប្រកួត​ពីរ​គឺ​ការ​ប្រកួត​ពាន​រង្វាន់​ឆេម​ពានស៍​លីគ​ និង​ការ​ប្រកួត​ Coppa Italia ត្រឹម​វគ្គ ៨ក្រុម​ចុងក្រោយ​ដែរ។

ហើយ​ Davids បាន​អះអាងថា​​អតីត​ក្រុម​របស់គេ​ត្រូវ​ប្រឹងប្រែងបន្ថែមទៀត ប្រសិន​បើ​ពួកគេ​ចង់​ជាប់ឈ្មោះ​នៅ​ក្នុង​ប្រវត្តិ​សាស្រ្ដ​របស់​ក្លឹប​មួយ​នេះ។

 

ក្លឹប​ Juventus បាន​ទិញ​កីឡាករ​ថ្មី​ចូល​ដោយ​ឥត​គិត​តម្លៃផ្ទេរ​ដូចជា​កីឡាករ Aaron Ramsey, Adrien Rabiot និង​អ្នកចាំទី Gianluigi Buffon និង​ទិញ​កីឡាករ​ផ្សេងទៀត​ដូចជា Merih Demiral និង Luca Pellegrini ក្នុងអំឡុង​ពេល​មុន​រដូវកាល​ចាប់ផ្ដើម​ផងដែរ។

កីឡាករ​ខ្សែការពារ​របស់​ក្លឹប Ajax គឺ​ Matthijs de Ligt ក៏​មាន​ព័ត៌​មានថា​នឹង​ផ្ទេរ​មក​ទឹកដី Allianz Stadium ដែរ ប៉ុន្តែ Davids មានការ​យល់ឃើញ​ផ្សេងទៀត។

Davids បាន​និយាយ​នៅ​ក្នុង​ព្រឹត្តិការណ៍ Operazione Nostalgia 2019 ថា៖ “គេទើប​តែ​​បាន​លេង​ដល់​ទម្រង់​លេង​ល្អ​បំផុត​បាន​ ១រដូវកាល​ប៉ុណ្ណោះ ហេតុនេះ​ខ្ញុំគិត​ថា​យើង​មិនទាន់​អាច​វាយតម្លៃ​គេ​ខ្ពស់ពេក​នោះទេ”៕

 

Rabiot និយាយថា​ Ronaldo មានចំណែក​​ញ៉ាំង​ឱ្យ​គេ​​ផ្ទេរ​មក​ Juventus

មតិយោបល់