រវាងលោក Conte និង Mourinho តើ​ប្រធានក្លឹប​ Inter រើស​យក​មួយ​ណា?

ក្លឹប​ Inter Milan បាន​ឆ្លងកាត់​ស្ថានភាព​មិន​ល្អ​មួយ​ចំនួន​កាលពីពេល​ថ្មីៗនេះ ដោយក្រោយ​បរា​ជ័យ​ក្នុង​ការ​ប្រកួត Coppa Italia ក្រោម​ថ្វីជើង​របស់​ Lazio រួច​មក ក្លឹប​នេះក៏បន្ត​ចាញ់ ក្លឹប Bologna ១-០ ទៀត​កាលពីចុងសប្តាហ៍​នេះ ។

បើទោះបីជា​មាន​ស្ថានភាពមិន​សូវល្អ​បែបនេះក្តី ថ្នាក់គ្រប់គ្រង​របស់​ក្លឹប​នេះនៅ​រក្សា​ជំហរ​គាំទ្រ​ លោក Luciano Spalletti នៅឡើយ ដោយ​មិនទាន់​លើក​យក​បញ្ហាដឹក​នាំ​​របស់​លោក​មក​ដាក់​លើទុកពិភាក្សា​នោះទេ​​។

តែទោះជាបែបនេះក្តី​ មាន​ពាក្យចចាមអារ៉ាម ថា Inter Milan នឹង​ផ្លាស់​ប្តូរ​អ្នកចាត់​ការ​ក្លឹប​នៅ​រដូវក្តៅក្រោយ​នេះហើយ ហើយក្នុង​នោះ​លោក​ Jose Mourinho និង​លោក​ Antonio Conte ត្រូវ​បាន​គេ​និយាយ​ថា​អាច​មាន​ម្នាក់​ដែល​នឹង​ត្រូវ​បន្ត​តំណែង​នេះ។

កាសែត La Repubblica បាន​រាយការណ៍​ថា​នាយកប្រតិបត្តិ​របស់ក្លឹប​នេះគឺលោក Beppe Marotta បាន​បង្ហាញការ​ពេញ​ចិត្ត​លើ​គ្រូ​ម្នាក់​ក្នុង​ចំណោម​ពួកគាត់​ទាំងពីរ​នេះ​រួច​ហើយ ដែល​បើ​តាម​កាសែត​នេះ​ លោក Marotta ពេញចិត្ត​លោក​ Conte  ជាងការត្រឡប់​មកវិញ​របស់​លោក​ Jose Mourinho។

គួរ​រំលឹក​ឡើង​វិញ​ផងដែរថា លោក Conte ដែលពេល​នេះមានវ័យ ៤៩ ឆ្នាំ ត្រូវ​បាន​ក្លឹបតោខៀវ Chelsea ​បញ្ចប់​ការងារ​កាល​ពី​ខែ កក្កដា ឆ្នាំ ២០១៨ ហើយ​នៅខែធ្នូកន្លងទៅ លោក Jose Mourinho ក៏​ក៏ជួប​រឿង​ដូចគ្នា​នេះដែរ ដែល​មកទល់ពេលនេះពួកគាត់​ទាំងពីរ​នៅទំនេរនៅឡើយ៕

 

មានតែ​នៅ ដាណឺម៉ាក ប៉ុណ្ណោះ៖ បាល់ចូលទីខ្លួន​ឯង ពីក្រៅ​ប្រអប់​គ្រោះថ្នាក់

មតិយោបល់