តើ Siligardi យល់យ៉ាងណា​ក្រោយ CR7 មិនស្វាគមន៍គាត់​វិញ​ពេល​ប្រកួត​រវាង Juve-Parma ចប់?

ខ្សែប្រយុទ្ធ​របស់​ក្លឹប Parma គឺកីឡាករ​ Luca Siligardi បាន​និយាយ​ទៅកាន់​ទូរទស្សន៍​ 12tvParma អំពីការ​ប្រកួត​ស្មើ​ ៣-៣ ទល់នឹង​ក្រុម Juventus ថា​វា​ពិត​ជា​ការ​ប្រកួត​ដ៏​រីករាយ​បំផុត ព្រោះ​ថា​កាល​ជំនួប​លើក​មុន​នៅទឹក​ដីទូរីន​នោះ ក្រុម​របស់​គេ​បាន​បរាជ័យ។ 

វា​ពិត​ជា​ការ​ប្រកួត​ដ៏​អស្ចារ្យ ដែល​នឹង​ចារទុកក្នុង​ប្រវត្តិសាស្ត្រ​របស់​យើង។ យើង​ពិតជាចង់​បាន​ជ័យ​ជំនះ​ ហើយ​យើង​បាន​ប្រឹង​ប្រែង​អស់​ពី​លទ្ធភាពហើយ​។ នៅតង់ទី ១ ក្រុម​យើង​មិន​អាច​រកគ្រាប់បាល់​បាន​ឡើយ តែ​ចូល​ដល់​តង់ទី ២ ក្រុម​យើង​បាន​បន្ថែម​ការ​ប្រឹងប្រែង​ ហើយ​ក៏​អាច​រកបាន​គ្រាប់​បាល់​ជាបន្តបន្ទាប់។

នៅពេល​​សួរ​ពាក់​ព័ន្ធនឹង​ការ​មិន​ស្វាគមន៍​តប​វិញ​របស់ Cristiano Ronaldo កីឡាករ វ័យ​៣១ ឆ្នាំ​រូប​នេះ​ឆ្លើយ​ថា​ គេ​អាច​យល់​បាន​ពីស្ថានភាពពេល​នោះ។

អូរឿង​មិន​បាន​ស្វាគមន៍​គ្នា​រវាង​ខ្ញុំនឹង Ronaldo? មិនអីទេ ខ្ញុំអាច​យល់​បានពេល​នោះ ព្រោះថាគាត់​រកបាន​ពីរគ្រាប់​តែឯងហើយ នៅតែ​មិន​អាច​ជួយ​ក្រុម​ឈ្នះ​បាន។ ការពិតខ្ញុំគ្រាន់តែ​ចង់​និយាយ​សួស្តីទៅគាត់ប៉ុណ្ណោះ តែ​មិន​ជា​ថ្វីទេ។ ទង្វើ​របស់​គាត់​នេះ គឺ​វា​កើត​ចេញពី​ការ​ខក​ចិត្ត​ចំពោះលទ្ធផល​នៃការ​ប្រកួត​នេះឯង“។

គួរ​រំលឹក​ឡើង​វិញ​ផង​ដែរថាកាលពីថ្ងៃអាទិត្យកន្លងទៅ Juventus ប្រកួត​ទល់​នឹង​ក្រុម Parma ដោយ​ក្រុម​ទាំងពីរស្មើគ្នា ៣-៣ ដែល​ ២ គ្រាប់​ក្នុង​ចំណោម​គ្រាប់​បាល់ទាំង ៣ នោះ​​របស់​ Juventus រកបាន​ដោយកីឡាករ​ Ronaldo។ ​ចប់ការប្រកួត​នោះ Siligardi បាន​និយាយ​ស្វាគមន៍ទៅកាន់​ Ronaldo តែ ​គេ​មិនបាន​តប​មក​វិញ​នោះទេ៕

 

Messi នាំមុខ​ Mbappe ក្នុង​បញ្ជី​កំពូល​អ្នក​រកគ្រាប់បាល់នៅអឺរ៉ុប

មតិយោបល់