Zlatan Ibrahimovic នឹងសម្រេចចិត្តពីអនាគតរបស់គេនៅ Milan

ក្លឹប Milan បានចុះកុងត្រាជាមួយកីឡាករ Zlatan Ibrahimovic ម្ដងទៀត​ក្នុងខែមករា ហើយ​កីឡាករ​ខ្សែ​ប្រយុទ្ធ​ជើងចាស់​រូបនេះ​នឹង​កំណត់ជោគវាសនា​អនាគតរបស់គេ​ក្រោយ​ខែមិថុនា។

យោងតាមសម្ដី​របស់​នាយក​ផ្នែក​កីឡា គឺលោក Ricky Massara កីឡាករ Zlatan Ibrahimovic នឹងសម្រេច​ចិត្ត​ពីអនាគត​របស់គេ​ថាតើគេចង់បន្តលេង​នៅ Milan ដែរឬយ៉ាងណា។

Ibrahimovic បាន​វិល​មក​ទឹកដី​ក្លឹប AC Milan វិញ​ក្នុងខែមករា ក្នុងកុងត្រា​ដែល​មានសុពល​ភាព​រហូត​ដល់​ខែ​មិថុនា ដោយ​មាន​ជម្រើសអាចបន្ត​សុពលភាព​បាន ១២ខែ។

កីឡាករ​រូបនេះ​ធ្លាប់​ឈ្នះពាន​លីគ​កំពូលអ៊ីតាលី​ជាមួយ​ក្លឹប Milan ក្នុងអំឡុងពេល​ដែលគេ​លេង​ជាមួយ​ក្លឹប​នេះ​ដំបូង។ ក្នុងកុងត្រាទី២ នេះ គេរកបានគ្រាប់បាល់ ៣គ្រាប់​ ក្នុង ៦ប្រកួត​គ្រប់ប្រភេទពានរង្វាន់ទាំងអស់ ហើយ​គេ​ក៏​មាន​វត្តមាន​ចូល​លេងដែរ ក្នុងការប្រកួត​វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រជើងទី១ ពានរង្វាន់ Coppa Italia ជាមួយ Juventus ដែលទទួលបាន​លទ្ធផល ១ស្មើ។​

លោក Massara សរសើរទម្រង់លេងរបស់ Ibrahimovic និង​និយាយថា កីឡាកររូបនេះ​នឹង​ជាអ្នកសម្រេចចិត្ត​ចំពោះ​ជោគវាសនា​អនាគតរបស់គេ។

Milan កំពុងឈរ​នៅ​លេខរៀងទី១០ ក្នុងតារាង​លីគ​កំពូល​អ៊ីតាលី​ ក្រោយ​លេង​បាន ២៣ប្រកួត​ គឺចាញ់ក្រុម Top 4 ១០ពិន្ទុ ប៉ុន្តែ​តាមពីក្រោយ​ក្លឹប Hellas Verona ដែល​ឈរ​នៅ​លេខរៀងទី៦ តែ ២ពិន្ទុប៉ុណ្ណោះ៕

 

តើ Emre Can ជានរណា?

 

មតិយោបល់