លោក Conte បញ្ជាក់ថា Inter អាចក្លាយជាជើងឯក Serie A អាស្រ័យលើ Juventus

Inter boss Antonio Conte

គ្រូបង្វឹក​ក្លឹប Inter Milan លោក Antonio Conte បានបង្ហាញការជឿជាក់ថា «អ្វីៗគ្រាប់​យ៉ាង គឺអាស្រ័យលើ Juventus» សម្រាប់ការប្រជែងជើងឯក Serie A។ ការ​លើកឡើង​របស់លោក Conte យ៉ាងដូច្នេះ គឺបន្ទាប់ពី Inter ទើបតែបាន​ឡើងមក​កាន់កំពូលតារាង Serie A ក្រោយ​ពីបាន​ប្រកួត​ឈ្នះ AC Milan កាលពីថ្ងៃអាទិត្យកន្លងទៅ។

លោក Conte បាន​និយាយថា ជើងឯក Serie A មិនបាន​ស្ថិតនៅក្នុងដៃរបស់ Inter ទេ។​ លោក Conte ៖ «វាគឺជាក្តីស្រមៃសម្រាប់យើង ក៏ដូចគ្នា​ដែរ​សម្រាប់ Lazio។ វាក៏ដូចជា Atalanta ឬ Roma ដែរ។ យើងកំពុងតែនិយាយពីជើងឯង ដែលមានក្រុមតែមួយបានឈ្នះជាច្រើន​ឆ្នាំមកហើយ ហើយគេក៏រំពឹងថានឹងចង់បានទៀត។ គ្រប់យ៉ាង គឺអាស្រ័យលើ Juventus។ ខ្ញុំ​ក៏បាន​ឮកីឡាករ​ Juventus និយាយអីញ្ចឹងដែរ។ ក្នុងពេល​ជាមួយគ្នា យើងក៏ត្រូវតែត្រៀមខ្លួន»។

គួរជម្រាបជូនថា ពេលនេះ Inter និង Juventus មាន ៥៤ពិន្ទុដូចគ្នា ពីការប្រកួត Serie A ២៣សប្តាហ៍មក។​ ប៉ុន្តែចំនួនគ្រាប់​បាល់​ធ្វើឲ្យ Inter ស្ថិតនៅកំពូលតារាង។ សម្រាប់ប្រកួតក្រោយ Inter នឹងត្រូវជួបជាមួយ Lazio ខណៈ Juventus នឹងត្រូវប្រកួតជាមួយ Brescia៕

“Winning the title? It’s our dream” – Conte after Inter go top of Serie A

មតិយោបល់