Ronaldo បង្កើត​កំណត់​ត្រា​នៅ Juventus ដោយ​រក​បាន​គ្រាប់បាល់​ក្នុង​១០ប្រកួតជាប់គ្នា

Juventus forward Cristiano Ronaldo

នេះជាសប្ដាហ៍ដែល Ronaldo ឈានដល់វ័យ ៣៥ឆ្នាំហើយ ប៉ុន្តែកីឡាករ​រូបនេះ​នៅ​តែបង្កើត​ប្រវត្តិសាស្ត្រ​ក្នុង​លីគ​កំពូល​អ៊ីតាលី​​សម្រាប់ក្លឹ​ប Juventus បាន​ដដែល។

Ronaldo បាន​បង្កើត​កំណត់ត្រា​ថ្មី​នៅ​ក្លឹប Juventus ដោយ​រក​បាន​គ្រាប់បាល់​ក្នុងការ​ប្រកួត​លីគ​កំពូល​អ៊ីតាលី​ជាមួយ​ក្លឹប Hellas Verona កាលពីថ្ងៃសៅរ៍​ម្សិល​មិញ​នេះ។

កាលពីសប្ដាហ៍​មុន Ronaldo បាន​ក្លាយជាកីឡាករ​ដំបូង​របស់ Juventus បន្ទាប់ពី David Trezeguet (កាល​ពី​ឆ្នាំ​២០០៥) ដែល​រក​បាន​គ្រាប់បាល់​ក្នុង​ ៩ប្រកួត​ជាប់គ្នា ក្នុង​លីគ​កំពូលអ៊ីតាលី។

Ronaldo ដែល​គ្រប់អាយុ ៣៥ឆ្នាំក្នុងសប្ដាហ៍នេះ បាន​បង្កើតប្រវត្តិសាស្ត្រ​សម្រាប់ក្លឹប​ Juventus ដោយ​រក​បាន​គ្រាប់បាល់ក្នុង ១០ប្រកួត​ជាប់គ្នា។

កីឡាករ​សញ្ជាតិ​ព័រទុយ​ហ្កាល់រូបនេះ​​រក​បាន​គ្រាប់បាល់ដំបូង​ពេល​ប្រកួតជាមួយក្លឹប Verona។ មកទល់​នឹង​ពេលនេះ គេ​រកបានគ្រាប់បាល់ ១០គ្រាប់​ឱ្យ​ Juventus ក្នុងការ​ប្រកួត​លីគកំពូលអ៊ីតាលី និង ២៣គ្រាប់​នៅ​គ្រប់​កម្មវិធីប្រកួត​ពានរង្វាន់ទាំងអស់៕

 

 

លោក Keisuke Honda ទទួលបានការស្វាគមន៍​យ៉ាងកក់​ក្ដៅ​ពី​អ្នកគាំទ្រ​ក្លឹប Botafogo

មតិយោបល់