លោក Conte ថាធ្លាប់ចង់​បាន Zlatan ទៅ​លេង​នៅ Chelsea

Zlatan Ibrahimovic in action for Milan

លោក Antonio Conte បាន​លើក​សរសើរ​កីឡាករ Zlatan Ibrahimovic ដែល​លោក​ថា​លោក​ធ្លាប់​បាន​ព្យាយាម​ទាញ​យក​គេ​មក​លេង​នៅ​ក្លឹប Chelsea កាលលោក​នៅ​នឹក​នាំ​ក្លឹប​មួយ​នេះ។

ក្រោយ​ពេល​ផុត​កុងត្រា​ជាមួយ​ក្លឹប LA Galaxy ក្នុង​លីគ​កំពូល​អាមេរិច កីឡាករសញ្ជាតិ​ស៊ុយ​អ៊ែត​រូបនេះ​បាន​វិល​ត្រឡប់​មក​ចូលរួម​ជាមួយ​ក្លឹប AC Milan វិញ។

Ibrahimovic បាន​បង្ហាញ​ខ្លួន​ចូល​លេង​លើក​ទី២ ពេល​ Milan ប៉ះជាមួយ​ក្លឹប Sampdoria កាលពីថ្ងៃ​ចន្ទ ប៉ុន្តែ​មិន​អាចជួយ​ឱ្យ​ Milan ទទួល​បានជ័យ​ជម្នះនោះទេ ដោយ​លទ្ធផល​ចុងក្រោយ​ ក្លឹប​ទាំងពីរ​ទទួល​បាន​លទ្ធផល​សូន្យ​ស្មើ។

លោក Conte បាន​និយាយថា៖ “ជាបឋម ខ្ញុំ​ចង់​និយាយ​ថា​ស្វាគមន៍​ចំពោះ​កា​រវិល​ត្រឡប់របស់ Ibra។ គេ​ជា​កីឡាករ​ដ៏ឆ្នើម។ ខ្ញុំ​ធ្លាប់​ព្យាយាម​ទាញ​យក​គេ​ទៅ​លេង​នៅ​ Chelsea។ ខ្ញុំ​គោរព​គេណាស់ គេ​មាន​បុគ្គលិក​លក្ខណៈ​ពិសេសៗ​ជាច្រើន ហើយ​បន្ទាប់ពីបានឆ្លងកាត់​កុមារភាពដ៏លំបាក គេ​បាន​ក្លាយជាកីឡាករ​ម្នាក់​ដ៏​ឆ្នើម”៕

 

 

‘Only 2 in this room believe we can beat Liverpool’ – Mourinho jokes ahead of showdown

មតិយោបល់