គ្រាន់តែដេញគ្រូ​ចេញភ្លាម Everton អាចលត់ Chelsea ៣ទល់នឹង១

Everton's Dominic Calvert-Lewin celebrating against Chelsea

Everton ទើបតែប្រកាសបណ្តេញ​គ្រូបង្វឹក លោក Marco Silva ចេញ​ កាលពីថ្ងៃព្រហស្បតិ៍ ដោយ​ជំនួសមក​វិញ នៅគ្រូបង្វឹកបណ្តោះអាសន្នលោក Duncan Ferguson! ប៉ុន្តែរឿងដែលគួរឲ្យភ្ញាក់ផ្អើល គឺ Everton អាចយកឈ្នះ លើ Chelsea ដោយលទ្ធផល ៣ទល់នឹង១ បន្ទាប់ពីការបណ្តេញ​គ្រូបង្វឹកចេញ ទើបតែបាន ២ថ្ងៃនេះ។

លោក Marco Silva ត្រូវបានដក​ចេញ​ពីតួនាទី​អ្នកចាត់ការ​ក្លឹប Everton

ក្នុងប្រព័ន្ធលេង ៤-៤-២ លោក​ Duncan Ferguson បាន​បង្ហាញភាពមិនគួរឲ្យជឿសម្រាប់ Chelsea តាំងពីដើម​តង់ទី ១។ Richarlison បើកការនាំមុខ នៅនាទីទី ៥ ធ្វើ​ឲ្យ​នៅតង់ទី ១ Everton នាំមុខ ១ទល់នឹង០។

លុះការប្រកួត​ឈាន​ចូលដល់​តង់ទី ២ បានតែ ៤នាទី Calvert-Lewin ក៏​បន្ថែមបាន ១គ្រាប់ទៀត ធ្វើឲ្យក្រុមស្ករគ្រាប់​នាំមុខ ២ទល់នឹង ០ មុន​ពេល Mateo Kovacic របស់ Chelsea អាចតាមបាន ១គ្រាប់​វិញ ប៉ុន្តែក៏ត្រូវ Calvert-Lewin ថែមបាន ១គ្រាប់ទៀត នៅនាទីទី ៨៤។ ដូច្នេះ ចប់ការប្រកួត Everton ៣ និង Chelsea ១។

 

គួរជម្រាបជូនថា ក្នុងការប្រកួត Premier League រដូវកាល ២០១៩/២០២០នេះ Everton ឈ្នះបានតែ ៥ប្រកួតប៉ុណ្ណោះ ក្នុងចំណោម ១៧ប្រកួត ដោយក្នុងនោះ មាន​ស្មើ ២ និងចាញ់ ដល់ទៅ ៩។ ហើយសំខាន់ គឺ ៣ប្រកួតចុងក្រោយ Everton ចាញ់ជាប់ៗគ្នាតែម្តង។

នៅក្នុងខែធ្នូនេះ ទោះបីជាស្ថានភាពអ្នក​ចាត់ការប្រែប្រួល ប៉ុន្តែ Everton ក៏ប្រហែលត្រូវ​ធ្វើការធ្ងន់​ទៀត ដោយ​នឹង​ត្រូវមាន​ជំនួប​ជាមួយ Manchester United នៅថ្ងៃអាទិត្យ សប្តាហ័ក្រោយ​ទៀត និង​សប្តាហ៍បន្ត​ទៀត ត្រូវជួបជាមួយ Leicester និង Arsenal៕

Indo Sub: “Marco Silva manajer yang hebat.” – Klopp setelah Marco Silva dipecat Everton

មតិយោបល់