លោក Lampard ប្តេជ្ញាបន្តផ្តល់ឱកាស​ដល់​កីឡាករក្មេងៗ ទោះ​ FIFA ដកបម្រាម​ចេញ

ទីបំផុតទៅ សហព័ន្ធបាល់ទាត់ពិភពលោក FIFA កាលពីថ្ងៃសុក្រ បាន​សម្រេច​ដក​បម្រាម​ ដែល​មិនឲ្យ Chelsea ទិញកីឡាករ​នៅខែមករា​ខាងមុខ ចេញហើយ! Chelsea នឹងឡើងសវនាការប្រឆាំងការសម្រេចរបស់ FIFA នៅចុងខែនេះ

នេះគឺជាដំណឹងល្អមួយ ដែល Chelsea អាចមាន​ឱកាស​ទិញកីឡាករឡើងវិញ ក្នុងខែមករា ឆ្នាំ ២០២០។ ប៉ុន្តែលោក Frank Lampard ដែលជាគ្រូបង្វឹក បាន​ប្តេជ្ញាថា លោក​នឹង​នៅតែប្រើប្រាស់កីឡាករយុវជនក្មេងៗ ទោះបីជាបម្រាម​ដោះដូរកីឡាករនេះ ត្រូវបាន​លើកចេញក៏ដោយ។

Lifting of Chelsea transfer ban is a “good thing” – Lampard

លោក Lampard បាន​និយាយថា៖ «អ្នក​គាំទ្រ មិន​បាត់បង់​អារម្មណ៍​សម្រាប់​កីឡាករក្មេងៗទេ ពួកគេ​មិន​បាត់បង់​ ព្រោះ​កីឡាករក្មេងៗ នឹងនៅតែបន្ត​នៅទីនេះ។ ហើយកីឡាករក្មេងៗ អាចលេងបាន​ ប្រសិនបើ​ពួកគេ​បាន​ហ្វឹកហាត់គ្រប់គ្រាន់ ហើយ​បង្ហាញ​ឲ្យបានគ្រប់គ្រាន់។ អីញ្ចឹងហើយ ពួកគេ​នឹង​ទទួលបានឱកាស​របស់ពួកគេ ព្រោះថានេះគឺជាអ្វី​ដែលខ្ញុំមក​ទីនេះ»។

លោក Lampard បន្ត​និយាយពីការប្រែប្រួល​ស្ថានការនោះថា៖ «ដូច្នេះ ខ្ញុំ​មិន​គិតថា មាន​បញ្ហាអ្វីទេ។ ប្រសិនបើ​យើង​ព្យាយាម និង​ធ្វើអ្វីសម្រាប់​ក្រុម នោះ​វានឹង​មានការ​អភិវឌ្ឍន៍នៅក្នុងក្រុម​អីញ្ចឹងដែរ។ ប៉ុន្តែប្រសិនបើអ្នកគិតថា យើងដាក់ឲ្យ Manson Mount, Tammy Abraham, Reece James បានលេង ហើយ​លក់​ពួកគេចេញ គឺយើងមិន​អីញ្ចឹងទេ។ ពួកគេ​នៅ​ទីនេះ ដូច្នេះអ្នក​គាំទ្រ នឹងសប្បាយចិត្ត ថា​ពួកគេ​អាច​រក្សា​ទំនាក់ទំនងល្អ …»។

យ៉ាងណាមិញ មាន​ដំណឹង​មក​ថា កីឡាករ​មួយចំនួន ដូចជា Ben Chilwell របស់ Leicester, Wilfried Zaha របស់ Crystal Palace និង Jadon Sancho របស់ Borrusia Dortmund កំពុងមានទំនាក់ទំនងជាមួយ Chelsea ហើយ​អាចនឹងមានការ​ចុះកុងត្រា​ណាមួយ នៅក្នុងឆ្នាំថ្មីខាងមុខ៕

មតិយោបល់