កីឡាករ ៥នាក់ ដែលអាចត្រូវ​ Man Utd ទិញយ៉ាង​ពិតប្រាកដនៅខែមករា

រដូវកាល ២០១៩/២០២០នេះ គឺជារដូវកាល ដែលមានគ្រប់រសជាតិសម្រាប់ Manchester United។ គ្រប់រសជាតិនេះ គឺមានន័យថា មាន​ចាញ់ មានឈ្នះ មានស្មើ មានឡើងមានចុះ ដែល​មើល​ទៅមិន​អាចអត្ថាធិប្បាយ​ឲ្យ​បានសម​ថា តើ​បិសាចក្រហម ជាក្រុម​គួរឲ្យ​ខ្លាចដូចពីមុន​ ឬអត់ទេ?

ស្រប​ពេលជាមួយគ្នា ដំណឹងថា Manchester United នឹង​ទិញ​កីឡាករចំណូល​ថ្មី ក៏លេចឮឡើង​មិន​មាន​ស្រាក​ស្រាន្តដែរ។ ហើយ​មក​ដល់ពេលនេះ មានដំណឹង​ច្បាស់​ការ ៧០ភាគរយថា Manchester United ប្រាកដជាអាចទិញបានកីឡាករម្នាក់ ឬ ២នាក់ ក្នុងចំណោមកីឡាករ ៥នាក់ ដូចខាងក្រោមនេះ៖

៥. Erling Haaland កីឡាករក្លឹប RB Salzburg

Salzburg striker Erling Haaland

តាំងពី Erling Haaland ស៊ុតបាល់​ hat-trick ក្នុងការ​បង្ហាញខ្លួន​ដំបូង UEFA Champions League គឺមាន​ដំណឹងមក​ហើយ​ថា Manchester United បានទាក់ទងទៅកាន់​កីឡាករវ័យ ១៩ឆ្នាំនេះ។ ការពិតទៅ ទំនាក់ទំនងនេះ មិនមែនត្រឹម​តែលេងៗទេ តែវាអាចនឹង​ក្លាយជាការពិតមួយ នៃការ​ប្តូរ​ក្លឹប​របស់កីឡាករវ័យ ១៩ឆ្នាំនេះ ព្រោះថា​ គេ​គឺជាកីឡាករ​ម្នាក់ ដែលធ្លាប់​ជាកូនសិស្ស​របស់លោក Ole Gunnar Solskjaer កាលពីពួកគេ ស្ថិតនៅក្លឹប Molde។ ជាមួយគ្នា លោក Solskjaer និង Haaland សុទ្ធតែមានសញ្ជាតិណ័រវេសដូចគ្នា ដែលអាចជាបច្ច័យ​ឈាន​ទៅ​ដល់​កិច្ចព្រម​ព្រៀង​ដល់ងាយ​ស្រួលមួយ នៅខែមករាខាងមុខ។

៤. Mohammed Salisu កីឡាកររបស់ក្លឹប Real Valladolid

ប្រហែលជាមិន​សូវមានមនុស្សច្រើន​ទេ ដែលបាន​ដឹងឮពីខ្សែការពារ Mohammed Salisu! ប៉ុន្តែ​កីឡាករ​វ័យ ២០ឆ្នាំម្នាក់នេះ អាចក្លាយ​ជាកីឡាករដ៏ល្អម្នាក់ ដោយ​ផ្តើម​ពីតម្លៃដ៏ថោក​សមរម្យ​មួយ។ បច្ចុប្បន្ន​ គេគឺជាកីឡាករជម្រើសដំបូង នៃក្លឹប Real Valladolid ហើយ​អាចចូល​លេងបាន​ស្ទើរគ្រប់​ប្រកួត។ គេ​គឺជា​កីឡាករ​ដ៏គួរឲ្យ​ទុក​ចិត្ត​ម្នាក់ នៅ Real Valldolid ហើយជាពិសេសក្នុងពេលនេះ នៅពេល​ដែលក្លឹប​ក៏ដូចជា​ចង់បានចំណូល​ដែរ ក្លឹប​ប្រហែល​ជា​អាចលក់​កីឡាកវ័យ​ក្មេងនេះបាន ក្នុង​តម្លៃប្រមាណតែ ១០លានផោន​ប៉ុណ្ណោះ។​

៣. Emre Can កីឡាករ​របស់ក្លឹប Juventus

Emre Can ធ្លាប់​​បាន​និយាយ​ថា គេ​អន់​ចិត្ត​នឹង Juventus ដែលមិន​ឲ្យ​គេ​បង្ហាញ​ខ្លួន ក្នុងការប្រកួតនៅ UEFA Champions League។ ដំណឹងនៃការ​មិន​សប្បាយ​ចិត្ត​របស់​កីឡាករអាល្លឺម៉ង់ និងការ​មិន​ចង់ទុក​គេរបស់​ក្លឹប Juventus នេះ ហាក់ដូចជាមិន​មាន​អ្វីគួរឲ្យ​ភ្ញាក់ផ្អើលនោះទេ។ Juventus អាច​លក់ Can ក្នុង​តម្លៃ​មួយ​ដ៏ថោក។ ដូច្នេះ Manchester United ពិត​ជា​អាច​ទទួ​លយក​កីឡាកររូបនេះ​បាន នៅខែមករាខាងមុខ ប្រសិន​ជាគេពិតជាពេញចិត្តមែន។

២. Christian Eriksen កីឡាករក្លឹប Tottenham

Eriksen ខ្លួនឯង បាន​បង្ហាញ​ចេតនាចង់ចាកចេញពី Tottenham ព្រោះគេ​មិន​ព្រមបន្ត​កុងត្រា​ថ្មី ហើយជាងនេះទៅទៀត គេក៏​មិន​សូវបាន​បង្ហាញខ្លួន​ក្នុង​ជម្រើស ១១នាក់ដំបូង សម្រាប់​ក្រុម​របស់លោក Jose Mourinho ទៀត! Man Utd អាច​ទិញ Eriksen បាន​ក្នុង​តម្លៃ​មួយ​ មិន​ជាថ្លៃនោះទេ ព្រោះកីឡាកររូបនេះ នឹងត្រូវផុត​កុងត្រា ត្រឹម​ចប់​រដូវកាល ២០១៩/២០២០ នៅ Spurs ហើយ។ នៅពេល​ថ្មីៗចុងក្រោយនេះ មាន​ដំណឹងចចាមអារ៉ាម ថែមមួយទៀតមក​ថា ប្រសិនបើ​លោក Mauricio Pochettino ទៅដឹកនាំ Man Utd នោះគឺ​ប្រាកដណាស់ Christian Eriksen នឹងទៅតាមគាត់ដែរ! (តែនេះគ្រាន់តែជាពាក្យចចាមអារ៉ាមប៉ុណ្ណោះ)។

១. Mario Mandzukic កីឡាករក្លឹប Juventus

Juventus striker Mario Mandzukic

ទោះបីជា Mario Mandzukic ជាកីឡាករ​ដ៏គួរឲ្យ​ទុក​ចិត្ត ដែលអាចបង្ហាញខ្លួនញឹក​ញាប់​​ឲ្យ Juventus នៅឡើយ! ប៉ុន្តែគេខ្លួនឯង គឺចង់​ចាកចេញមក​កាន់កីឡដ្ឋាន Old Trafford។ មាន​ដំណឹងថា Juventus អាច​នឹង​ប្តូរ Mandzukic និង​កីឡាករ​ Juventus ្នាក់ទៀត ឲ្យ Man Utd ឲ្យ​តែបិសាចក្រហម ព្រម​ជូន Paul Pogba ឲ្យគេវិញ។ រឿងនេះ អាចទៅរួច ព្រោះថា Pogba កាន់តែបង្ហាញ​ចេតនាច្បាស់​ហើយថា មិន​ចង់បន្ត​ជាមួយ Man Utd ទេ៕

Manchester United legend Ronny Johnsen believes Ole Gunnar Solskjær will get ‘more time.’

មតិយោបល់