៥ចំនុច គួរស្វែងយល់ ពីជំនួបរវាង Liverpool vs Man City យប់នេះ

ក្នុងការលីគកំពូលរបស់អង់គ្លេស Premier League សប្តាហ៍ទី ១២នេះ គឺមានគូសំខាន់ប្រចាំសប្តាហ៍ ដែលជាជំនួបរវាង Liverpool ជាមួយនឹង Manchester City។ គិតម៉ោងក្នុងប្រទេសកម្ពុជា ក្រុមទាំង ២ នឹងត្រូវប្រកួតគ្នា នៅវេលាម៉ោង ១១និង៣០នាទី យប់ថ្ងៃទី ១០ខែវិច្ឆិកា ឆ្នាំ ២០១៩នេះ ក្នុងទឹកដីនៃកីឡដ្ឋាន Anfield របស់ Liverpool។

នេះគឺជាជំនួបដ៏សំខាន់ ដែលមិនត្រឹមតែដើម្បីជ័យជម្នះ ៣ពិន្ទុនោះទេ ប៉ុន្តែវាក៏ដើម្បីភាពនឹងនរ នៃការប្រជែងជើងឯកគ្នាផងដែរ ព្រោះថាកាលពីរដូវកាលមុន Manchester City បានបញ្ចប់រដូវកាល ដោយឈ្នះលើ Liverpool តែ ១ពិន្ទុប៉ុណ្ណោះ។

យើងងាកមកមើលចំនុចសំខាន់ខ្លះៗ សម្រាប់ការប្រកួតយប់នេះបន្តិច៖

១. ចំណាត់ថ្នាក់

បច្ចុប្បន្ន Liverpool មាន ៣១ពិន្ទុ ស្ថិតនៅចំណាត់ថ្នាក់លេខ ១ ដោយ ១១ប្រកួតមកនេះ គេមិនដែលចាញ់សោះ និងស្មើតែ ១ដងគត់។ ចំណែក Manchester City វិញ ពេលនេះ មាន ២៥ពិន្ទុ ដែលមានន័យថា មាន ៦ពិន្ទុ តាមពីក្រោយ Liverpool។ Man City ដែលជាជើងឯក កាលពីរដូវកាលមុន បានភ្លាត់ចាញ់ ២ប្រកួត ស្មើ ១ និងឈ្នះ ៨ប្រកួត។ នៅយប់នេះ ប្រសិនបើ Liverpool បន្តឈ្នះ នោះមានន័យថា គេនឹងមាន ៩ពិន្ទុ នាំមុខ Man City។ ប៉ុន្តែបើ Man City ឈ្នះវិញ គឺ Liverpool អាចភ័យខ្លួនបន្តិច ព្រោះមានតែ ៦ពិន្ទុ នាំមុខក្រុមមេឃា ដោយនេះ មិនមែនជាការនាំមុខដាច់។

Liverpool – Man City rivalry is ‘getting bigger and bigger’, says Klopp

២. កីឡាកររបួស

Liverpool មានកីឡាកររបួសចំនួន ៣នាក់ ដូចជា៖ Matip (របួសជង្គង់ អាចចូលលេងនៅថ្ងៃទី ២៣ខែវិច្ឆិកា), Shaqiri (របួសកូនគោលជើង អាចចូលលេងថ្ងៃទី ២៣វិច្ឆិកា), Clyne (របួសជង្គង់ អាចចូលលេងរហូតដល់ខែមករា ឆ្នាំក្រោយ)។

Manchester City មានកីឡាកររបួសចំនួន ៦នាក់ដូចជា៖ Ederson (របួសរហូតដល់ថ្ងៃទី ២៣ខែវិច្ឆិក), Rodri (របួសសរសៃពួរ), D Silva (របួសភ្លៅ), Zinchenko (របួសជង្គង់), Sané (របួសជង្គង់ អាចត្រលប់មកលេងរហូតដល់ខែមករាឆ្នាំក្រោយ), Laporte (របួសជង្គង់ មិនដឹងថ្ងៃណាអាចជាសះស្បើយ)

៣. កីឡាករលេចធ្លោ

Liverpool ៖ Sadio Mane ខ្សែប្រយុទ្ធ Liverpool ដែលបច្ចុប្បន្នរកបាន ៦គ្រាប់។
Manchester City៖ Sergio Aguero ខ្សែប្រយុទ្ធ Man City ដែលបច្ចុប្បន្នរកបាន ៩គ្រាប់។

‘Liverpool the strongest team in the world’ – Guardiola

៤. ភាពមានប្រៀបជាង

ក្រុមទាំង ២ ពុំមានកីឡាករដែលត្រូវជាប់ពិន័យអ្វីនោះទេ ប៉ុន្តែបើសង្កេតលើបច្ចុប្បន្ននៃកីឡាកររបួស គឺ Man City ដូចជាធ្ងន់ធ្ងរជាង Liverpool។ Man City ថែមទាំងត្រូវបាត់បង់អ្នកចាំទីដៃទី១ Ederson ទៀតផង ចំណែក Liverpool កីឡាកររបួសរបស់គេ គឺសុទ្ធតែជាជម្រើសទី ២ ដែលដូចជាមិនចាំបាច់ត្រូវបារម្ភបំផុតនោះទេ។ មួយវិញទៀត នេះគឺជាការប្រកួតក្នុងទឹកដី Anfield ដែល Liverpool ពុំចង់អាម៉ាស់មុខ ក្នុងផ្ទះនោះទេ។ ហើយ Liverpool ក៏មិនចង់ចាញ់ជាលើកដំបូង នៅរដូវកាលនេះ ក្រោមថ្វីជើងរបស់ Man City ដែលជាគូប្រជែងពាន Premier League នោះដែរ។

៥. ជម្រើស ១១នៃក្រុមទាំង ២

Liverpool

អ្នកចាំទី៖ Alisson
ខ្សែការពារ៖ Alexander-Arnold, Lovren, Van Dijk, Robertson
ខ្សែបម្រើ៖ Fabinho, Henderson, Wijnadum
ខ្សែប្រយុទ្ធ៖ Mo Salah, Sadio Mane, Firmino។

Man City

អ្នកចាំទី៖ Bravo
ខ្សែការពារ៖ Mendy, Fernandinho, J. Stones, K. Walker, Cancelo
ខ្សែបម្រើ៖ De Bruyne, Gundogan
ខ្សែប្រយុទ្ធ៖ Sterling, Mahrez, Aguero។

 

ការវិភាគរបស់ Fox Sports ជាខេមរភាសា៖ Liverpool ២-២ Man City៕

 

ដោយ៖ កូនមាន់មាស

មតិយោបល់