Leicester City ឡើង​មកកៀក​កើយ​ជាមួយ​ Liverpool ក្រោយ​ឈ្នះ Arsenal យប់​មិញ

ជ័យ​ជម្នះ​របស់​ក្រុម​កញ្ច្រោង Leicester City ក្នុងទឹកដី លើក្រុម​កាំភ្លើងធំ Arsenal កាលពីយប់​មិញ បាន​ធ្វើឲ្យ​គេ​មានសរុប ២៦ពិន្ទុ ឡើង​ទៅឈរលើ​ចំណាត់ថ្នាក់លេខ ២ ក្បែរនឹង Liverpool ​ដែល​មាន ៣១ពិន្ទុ ស្ថិតនៅ​ចំណាត់ថ្នាក់លេខ ១ កំពូលតារាង។

Leicester City អាចបន្ត​ស្ថិតនៅចំណាត់ថ្នាក់​លេខ ២ ជាបណ្តោះអាសន្ន​ក្នុង​សប្តាហ៍នេះ ប្រសិនបើ Manchester City ចាញ់ ក្រុម Liverpool នៅយប់នេះ។ Leicester City បាន​ចាប់​ផ្តើម​រដូវកាល​ថ្មី បាន​យ៉ាងល្អ ជាមួយនឹង​គ្រាប់​បាល់​សរុប​ទាំង ១២សប្តាហ៍ ចំនួន ២៩​គ្រាប់។ ១២សប្តាហ៍មក​នេះ Leicester បានប្រកួត​ចាញ់​តែ ២ដងគត់ គឺចាញ់​ក្រុម Liverpool និង Manchester United ខណៈគេស្មើ ២ដង និ​ងឈ្នះ ៨​ដង មាន ២៦ពិន្ទុ។

Emery keen for Arsenal to take big opportunity against Leicester

មិន​ត្រឹម​តែក្រុម ទាំងមូលធ្វើបាន​ល្អ ប៉ុន្តែខ្សែប្រយុទ្ធ​របស់ Leicester គឺកីឡាករអង់គញលេស Jamie Vardy ក៏បាន​ក្លាយជាកីឡាករ​ដែល​រក​បាន​គ្រាប់​បាល់​ច្រើន​ជាងគេ​បណ្តោះអាសន្ន​ ពោលគឺមាន ១១គ្រាប់ ខណៈ Tammy Abraham របស់ Chelsea រកបាន ១០​គ្រាប់ និង Sergio Aguero រកបាន ៩គ្រាប់។

ទោះបីជានៅតង់ទី ១ ទាំង Leicester និង Arsenal សុទ្ធតែមិនអាចរកគ្រាប់បាល់​បាន ប៉ុន្តែនៅតង់ទី ២ ក្រុម​ម្ចាស់​ផ្ទះ Leicester បាន​ព្យាយាម​រក​បាន​ ១គ្រាប់​នាំមុខមុន នៅនាទីទី ៦៨ ដែលធ្វើបាន​ដោយ Jamie Vardy បន្ទាប់មក​ Vardy ដដែល បាន​ជួយ assists ឲ្យ Maddison រកបាន​ថែមមួយគ្រាប់ទៀត នៅនាទីទី ៧៥ និងមាន​ ២គ្រាប់នេះ រហូត​ដល់​ចប់ការប្រកួត ៩០នាទី៕

 

 

 

 

មតិយោបល់