លោក Mauricio Pochettino បញ្ជាក់​ថា​ក្លឹប Tottenham មិនអាចឈាន​ទៅ​មុខ​បាន​លឿន​នោះទេដ

Tottenham boss Mauricio Pochettino

ទោះជា​មាន​សញ្ញា​វិជ្ជមាន​នៅ​ក្លឹប​ Tottenham ក្ដី ក៏​លោក​ Mauricio Pochettino បាន​លើក​ឡើង​ថា​​ពួកគេ​នៅ​ត្រូវការ​ពេល​ច្រើន​ឆ្នាំ​ទៀត​ដើម្បីរីកចម្រើន​។

ក្លឹប Tottenham ដែល​បាន​ឡើង​ដល់​វគ្គ​ផ្ដាច់​ព្រ័ត្រ​​នៃ​ការ​ប្រកួត​ឆេមពានស៍​លីគ​​រដូវកាលមុន​ បច្ចុប្បន្ន​កំពុង​ឈរ​នៅ​លេខ​រៀងទី​១១ ក្នុង​តារាង​លីគ​កំពូល​អង់គ្លេស​ ក្រោយ​លេង​បាន​ ១១ប្រកួត​ ដោយ​ទើប​តែ​ឈ្នះ​បាន ៣ប្រកួត​ប៉ុណ្ណោះ។

Spurs មានបញ្ហា​ទម្រង់​លេង​ក្រៅទឹកដី ដោយ​ពួកគេ​មិនធ្លាប់ឈ្នះសោះ​បើគិតចាប់ពី​ថ្ងៃទី២០ ខែ​មករា​មក ខណៈពេល​ដែល​គ្រាប់បាល់​នៅ​ម៉ោងបន្ថែម​បាន​បង្ក​ការ​លំបាក​ដល់​ពួកគេ​ពេ​ល​ប្រកួត​ក្នុងទឹកដី​របស់​ Liverpool និង Everton។

ទោះជាយ៉ាងនេះ​ក្ដី សំណាង​មិនសូវល្អ​ក្នុង​លីគ​កំពូលអង់គ្លេស មិន​បានឆ្លងទៅដល់​ការប្រកួត​បាល់ទាត់​អឺរ៉ុប​របស់ពួកគេនោះទេ ព្រោះជ័យជម្នះ ៤ទល់នឹង​សូន្យ​លើ​ក្លឹប Red Star Belgrade មានន័យថា​ពួកគេ​អាច​បន្តទៅ​លេង​នៅ​វគ្គ​ ១៦ក្រុម​ចុងក្រោយ​​ប្រសិន​បើពួកគេអាចប្រកួត​ឈ្នះ​ក្លឹប Olympiacos នៅ​ថ្ងៃប្រកួតទី៥។

លោក Pochettino ជឿថា​មាន​សញ្ញា​វិជ្ជមាន​ច្រើន​សម្រាប់​ក្លឹប​របស់​លោក ដែល​ក្នុងរដូវកាលនេះ​ត្រូវបាន​ក្រុម​ហ៊ុន​ Amazon បញ្ចូល​ទៅ​ក្នុង​វីដេអូឯកសារ​របស់ពួកគេ​ដែល​មាន​ចំណងជើងថា All or Nothing ប៉ុន្តែ​លោក​បានលើកឡើងថា​ពួកគេ​បាន​ឈានថយ​ក្រោយ​ទៅរក​ស្ថានភាព​របស់ក្លឹប​នេះ​កាលពី​ឆ្នាំ​២០១៤​ ពេល​ដែល​លោក​ទើប​ចូល​កាន់តួនាទី។

លោក​បាន​និយាយ​កាលពីថ្ងៃសុក្រថា៖ “នេះជាការពិត​ដែល​កើត​ឡើង​ចំពោះពួកយើង។ ក្នុងស្ថានភាពរបស់យើង​ ខ្ញុំ​គិត​ថា​ជា​រឿងធម្មតាទេ​ដែលយើងឈរ​នៅទីតាំងនេះ”។

“យើង​ព្យាយាម​លេង​ឱ្យ​បាន​កាន់តែល្អ និង​ទទួល​បាន​លទ្ធផល​កាន់តែប្រសើរ។ ខ្ញុំ​បាន​លើក​ឡើង​អំពី​ស្ថានភាព​របស់យើង។ យើង​កំពុង​ឋិត​នៅទីតាំង​មួយ​ដ៏ត្រឹមត្រូវ​ដើម្បី​ស្វែង​រក​លំនឹង​នៅ​ក្នុង​ក្រុម​ រក​វិធី​ធ្វើ​ឱ្យ​ទម្រង់លេង​កាន់តែល្អ ហើយ​យើង​ប្រឹងអស់ពីលទ្ធភាព​ដែល​យើងអាចធ្វើបាន”។

 

“ថ្ងៃនេះនៅឆាប់ពេកហើយ។ បើយើងអាចរក​បានលំនឹង និង​លេង​តាម​របៀប​ដែលយើងចង់បាន គឺយើងអាចទៅរួច។ យើងត្រូវការពេល​ដើម្បី​ឈានដល់ចំណុច​ដែលយើងចង់បាន”។

“យើង​បាន​វិលទៅ ៥ឆ្នាំ​មុន​ ទាំងទីតាំង​ក្នុងតារាង​លីគ​ និង​ស្ថានភាពផ្សេងៗ។ យើង​ត្រូវការ​ពេល យើង​មិនអាចឈានទៅមុខ​បាន​លឿន​នោះទេ យើងមានរឿងជាច្រើនដែលត្រូវធ្វើ ប៉ុន្តែ​មិន​មាន​ពេល​វេលាគ្រប់គ្រាន់”៕

 

‘We need a victory’ – Valverde wants Barcelona to bounce back from recent bad form

មតិយោបល់