ខែតុលា ជាខែល្អបំផុតរបស់លោក Frank Lampard

Lampard

ខែតុលា គឺជាខែល្អមួយ សម្រាប់លោក Frank Lampard គ្រូបង្វឹកបច្ចុប្បន្ន និងជាអតីតកីឡាកររបស់ Chelsea។ ជាខែល្អ ព្រោះថា គឺនៅក្នុងខែនេះហើយ ដែលលោក Lampard បានឈ្នះទាំងពានរង្វាន់​ជាអ្នក​ចាត់ទូទៅឆ្នើម នៅ Premier League ប្រចាំខែតុលាផង និងធ្លាប់បាន​ឈ្នះពានរង្វាន់ជាកីឡាករឆ្នើមនៅ Premier League ប្រចាំខែតុលា​ដូចគ្នាដែរ។

លោក Lampard បានក្លាយជាអ្នក​ចាត់ការដំបូងគេ គិតតាំងពីខែសីហា ឆ្នាំ ២០០៨មក ដែល​អាច​ឈ្នះពានរង្វាន់ទាំង ២នេះបាន ក្នុងខែតែមួយដូច្នេះ។

យ៉ាងណាមិញ ក៏ធ្លាប់​មាន​គ្រូបង្វឹក និង​អតីតកីឡាករ ២នាក់ ដែល​ធ្លាប់​បាន​ពានរង្វាន់​ទាំង ២នេះ ក្នុង​ខែតែមួយដែរ រួមមាន​ដូចជា លោក Gareth Southgate និងលោក Stuart Pearce ផងដែរ។

‘I am lucky to have Lampard’ – Kepa at Chelsea

សូម​រម្លឹកថា លោក Lampard បាន​ឈ្នះពានរង្វាន់កីឡាករ​ឆ្នើម​ប្រចាំខែ ចំនួន ៤ដង រួមមាន​នៅក្នុងខែកញ្ញា ឆ្នាំ ២០០៣ម្តង, ខែមេសា ឆ្នាំ ២០០៥ម្តង, ខែតុលា ឆ្នាំ ២០០៥ម្តង និង​ខែតុលា ឆ្នាំ ២០០៨។ ហើយ​នៅពេល​ក្លាយជាគ្រូបង្វឹករបស់ Chelsea ជាលើកដំបូង នៅ​រដូវកាលនេះ គាត់ក៏ទទួលបាន​ពានគ្រូបង្វឹកឆ្នើម​ប្រចាំខែតុលាទៀត។

ការ​ទទួលបាន​ពានរង្វាន់​ជាគ្រូបង្វឹក​ឆ្នើមប្រចាំខែតុលា របស់លោក Lampard នេះ គឺជាសមិទ្ធិផលដែលលោក​អាចនាំ Chelsea ឲ្យ​ស្ថិតនៅចំណាត់ថ្នាក់​លេខ ៤ លើ​តារាង Premier League និងជាពិសេស គឺក្នុង​អំឡុងខែតុលាកន្លងទៅ លោក Lampard បាននាំ Chelsea ឲ្យ​ទទួលបានលទ្ធផល​ល្អគាប់ចិត្ត ក្នុងជំនួបជាមួយក្រុម​ Southampton, Newcastle United និង Burnley ៕

មតិយោបល់