កីឡាករ Arsenal អះអាងថា តំណែងប្រធានក្រុម មិន​សំខាន់ពេកទេ

Xhaka Aubameyang

នៅពេល​ថ្មីៗនេះ អ្នក​ចាត់​ការ​ទូទៅក្លឹប Arsenal លោក Unai Emery ទើប​តែប្រកាស​ដក​តំណែងប្រធានក្រុម​ពី Granit Xhaka ហើយ​ដាក់ជំនួសវិញ ដោយ Pierre-Emerick Aubameyang។

ការ​ដកតំណែង Xhaka គឺ​ដោយ​សារតែភាព​ចម្រូងចម្រាស់​រវាងកីឡាករស្វីសរូបនេះ ជាមួយនឹង​អ្នក​គាំទ្រ កាលពីពេលកន្លងទៅ។ លោក Emery ថា Xhaka មានកំហុស​ដែល​ប្រតិកម្មជាមួយ​អ្នកគាំទ្រ

លោក Arsene Wenger និយាយ​អំពី​​ការ​ដក​តួនាទី​ប្រធាន​ក្រុម​របស់កីឡាករ Granit Xhaka របស់​លោក Unai Emery

ចំពោះការ​ដក​ដាក់តំណែងប្រធានក្រុម​ថ្មីបែបនេះ ខ្សែការពារ Arsenal​កីឡាករ​ Sokratis​ Papastathopoulos​ បាន​បង្ហាញការ​យល់​ឃើញ ដោយ​អះអាងថា គាត់ពុំ​សូវបាន​ខ្វល់​ពីតំណែងប្រធានក្រុម និង​ចាត់​ទុក​វាថាសំខាន់​បំផុតនោះទេ។ តាម Sokratis គឺគាត់​គ្រាន់តែចង់ឲ្យ​បន្ទប់​ផ្លាស់សម្លៀក​បំពាក់ មានបរិយាកាសល្អ ទោះជាមានប្រធានក្រុម​រូបណាក៏ដោយ។

Data Preview – Leicester vs Arsenal

Sokratis បាននិយាយប្រាប់សារព័ត៌មាន Metro ថា៖ «តំណែងប្រធានក្រុម ឬ អ្នក​ណាបាន​តំណែងនេះ លើទីលានប្រកួត ខ្ញុំ​មិន​គិតថា​វាសំខាន់ពេកទេ។ ការ​សំខាន់ គឺ​ក្រុម​យើងទាំងមូល​មានបរិយាកាសល្អ នៅបន្ទប់​ផ្លាស់សម្លៀក​បំពាក់។ យើងដូចជាគ្រួសារមួយ។ ចុងក្រោយ អ្នក​ណាបានក្លាយជាប្រធានក្រុម វាគឺជាតូចតាចទេ»។

នៅពេល​ដែល​សួរថា តើ Aubameyang អាចធ្វើជាប្រធានក្រុម​ល្អទេ? Sokratis បាន​ឆ្លើយថា៖ «ខ្ញុំមិនដឹងទេ ខ្ញុំ​គិតថា នេះគឺជាការធ្វើជាប្រធានក្រុម​ដំបូងរបស់គាត់។ សម្រាប់​ខ្ញុំ អ្វីដែល​សំខាន់ជាងនេះ គឺ Auba អាចស៊ុតបញ្ចូល​ទី គាត់​អាចធ្វើការងារនេះបាន។ គាត់ជាកីឡាករល្អ ប៉ុន្តែដូចខ្ញុំ​និយាយមុន​ហ្នឹងអីញ្ចឹង ថាអ្នក​ណាជាប្រធានក្រុម គឺមិន​សំខាន់ពេកទេ»៕

មតិយោបល់