អតីត​អ្នក​ចាត់ការ​ក្លឹប Real Madrid, Liverpool និង Chelsea ប្រាប់ឈ្មោះ​ក្រុម​ដែល​លោក​គិត​ថា​នឹង​ឈ្នះ​​ពាន​លីគ​កំពូល​អង់គ្លេស​

​ការ​ប្រជែង​ដណ្ដើម​ពាន​លីគ​កំពូល​អង់គ្លេស​អាច​នឹង​ឈាន​ដល់​ដំណាក់កាល​មួយ​ដ៏​សំខាន់​បំផុត​ប្រចាំ​រដូវ​​កាល​ ពេល​ដែល​ក្លឹប​ Liverpool ប្រកួតជាមួយ​ក្លឹប​ Manchester City នៅ​ទឹកដី Anfield នា​ចុង​សប្ដាហ៍នេះ។

ក្រុម​ហង្ស​ក្រហម​កំពុង​អង្គុយ​យ៉ាង​ស្រស់​សង្ហារ​នៅ​កំពូល​តារាង​ ហើយ​បច្ចុប្បន្ន​ពួកគេ​​កំពុង​នាំមុខ​គូ​ប្រជែង​ជិតបំផុត​គឺ​ក្រុម​ Manchester City ដល់ទៅ​ ៦ពិន្ទុ។ ជ័យ​ជម្នះ​របស់​ Liverpool នឹង​ធ្វើ​ឱ្យ​ក្រុម​ទាំងពីរ​កាន់តែមានគម្លាត​គ្នា​ឆ្ងាយ​នៅ​ក្នុង​តារាង​លីគ​កំពូល​អង់គ្លេស។

ហើយ​អតីត​អ្នកចាត់ការ​ក្លឹប​ Liverpool គឺ​លោក Rafael Benitez ជឿ​ថា​​​​​​ក្រុម​ចាស់​របស់​លោក​មាន​សមត្ថភាព​គ្រប់គ្រាន់​អាច​ដណ្ដើម​យក​ពាន​លីគ​កំពូល​អង់គ្លេស​​រដូវកាល​នេះ​បាន។

Win the ‘most important thing’ – Liverpool manager Klopp after beating Genk

លោក Benitez បាន​សរសេរ​នៅ​ក្នុង​គេហទំព័រ​ Athletic ថា៖ “បន្ទាប់ពី​ការប្រកួត​រដូវកាលមុន​ ក្លឹប Liverpool មាន​បទ​ពិសោធន៍​ច្រើន​ជាងមុន​ ហើយ​នេះជាចំណុច​វិជ្ជមាន​ ប៉ុន្តែ​ក្លឹប Manchester City បាន​ទម្លាប់​នឹ​ងការ​ឈរ​នៅ​កំពូល​តារាង​ទៅហើយ។ ពួកគេ​ដឹងពីវិធី​ទទួល​បាន​ជ័យជម្នះ។ ពួកគេ​ក៏​សម្បូរ​ទៅ​ដោយ​កីឡាករ​ដែល​មានទេពកោសល្យ​ផងដែរ”។

“អ្វី​ដែល​ Liverpool មាន​គឺឱកាស ហើយ​ពួកគេ​ពិតជា​អាច​ឈាន​មួយជំហាន​ទៅ​មុខ​ទៀត​បាន ប៉ុន្តែ​នេះ​គឺ​កីឡា​បាល់ទាត់​ ហើយ​ពេល​នេះ​នៅឆាប់ពេក​ បើយើង​ចង់និយាយ​ថា​នឹង​មាន​អ្វី​កើតឡើង​នៅខែឧសភា។ មិន​មានអ្វី​ដែល​ប្រាកដ​នៅ​ក្នុង​ខែ​វិច្ឆិកា​នោះទេ”។

“តើក្លឹប Liverpool ធ្វើ​បានល្អទេ? ត្រូវហើយ។ តើពួកគេ​មាន​កីឡាករ​ល្អៗ និ​ងអ្នក​ចាត់កា​រដ៏​ឆ្នើម​ម្នាក់​មែនទេ? ត្រូវហើយ។ តើពួកគេ​អាចឈ្នះ​ពាន​លីគ​កំពូល​អង់គ្លេស​បានទេ? ប្រាកដណាស់”។

“ហេតុអ្វី​បានជាពួកគេអាច​ឈ្នះ​ពាន​លីគ​កំពូល​អង់គ្លេស​បាន? ព្រោះពួកគេ​ធ្វើ​បានល្អ​ក្នុងអំឡុង​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ​ ហើយ​ពេលនេះ​ ពួកគេ​មានធនធាន​សម្រាប់​គាំទ្រ​សកម្មភាព​របស់ពួកគេ។ នេះជា​ចំណុច​មួយ​ដែល​ខុស​ប្លែក​ពី​មុន​ខ្លាំង​បំផុត”៕

មតិយោបល់