ទីបំផុត! លោក Jurgen Klopp ព្រមទទួលយក ២ប្រកួត ក្នុងរយៈពេល ២៤ម៉ោង

ទីបំផុតទៅ Liverpool បានសម្រេចចូលរួមទាំង ២ប្រកួត ក្នុងរយៈពេល ២៤ម៉ោង នៅខែធ្នូខាងមុខ។ ការប្រកួតទាំង ២ ដែលនឹងធ្វើឡើងនៅថ្ងៃទី ១៧ និង ១៨ខែធ្នូ ឆ្នាំ ២០១៨ខាងមុខ។

ការប្រកួតទាំង ២នោះ រួមមាន ការប្រកួតវគ្គ ៨ក្រុមចុងក្រោយ រវាង Liverpool ជាមួយនឹង Aston Villa ក្នុងក្របខណ្ឌ Carabao Cup/League Cup ក្នុងប្រទេសអង់គ្លេស ដែលនឹងធ្វើឡើងនៅថ្ងៃទី ១៧ខែធ្នូ ឆ្នាំ ២០១៩។ និងមួយប្រកួតទៀត គឺការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ FIFA Club World Cup ក្នុងទីក្រុងដូណា ប្រទេសកាតា នៅថ្ងៃទី ១៨ខែធ្នូ ឆ្នាំ ២០១៩។

ការប្រកួតទាំង ២នេះ គឺមានរយៈពេលតែប្រមាណ ២២ម៉ោងពីគ្នាប៉ុណ្ណោះ ហើយចម្ងាយពីកន្លែងប្រកួតមួយទៅមួយទៀត គឺមានចម្ងាយរហូតដល់ទៅ ៥,៣៤៧គីឡូម៉ែត្រពីគ្នា។ យ៉ាងណាមិញ លោក Jurgen Klopp អ្នកចាត់ការទូទៅរបស់ Liverpool បានសម្រេចទទួលយកការប្រកួតនេះ ដោយសារលោកគ្មានជម្រើស។

Win the ‘most important thing’ – Liverpool manager Klopp after beating Genk

 

លោក Klopp បានបញ្ជាក់ថា Liverpool បានពិភាក្សាជាមួយនឹងអ្នករៀបចំពានរង្វាន់ Carabao Cup/League Cup ដើម្បីរៀបចំកាលវិភាគប្រកួតឡើងវិញ បន្ទាប់ពី លោក Klopp ព្រមានធ្វើពហិកាមិនប្រកួត EFL Cup បើកាលវិភាគតឹងតែងពេក។ ប៉ុន្តែភាគីទាំង ២ បានបរាជ័យ ក្នុងការរកពេលវេលាសមរម្យជាងនេះ សម្រាប់ការប្រកួត ហើយលោក Klopp ក៏ស្នើមិនឲ្យប្តូរកាលបរិច្ឆេទប្រកួត នៅថ្ងៃទី ១៧ខែធ្នូនោះផងដែរ។

លោក Klopp បាននិយាយ៖ «យើងត្រូវតែធ្វើការសម្រេចចិត្តឥឡូវ ហើយយើងបានសម្រេចបែបនេះ ព្រោះការផ្លាស់ប្តូរ កាន់តែធ្វើឲ្យមានបញ្ហាជាងមានដំណោះស្រាយ។ ហើយវាមិនអាចទៅរួច។ ដូច្នេះ យើងនិយាយថា OK ចំពោះប្រការនេះ»។

ជាមួយគ្នានោះ លោក Klopp បានបង្ហើបឲ្យដឹងដែរថា លោកនឹងរៀបចំឲ្យមាន Liverpool ២ក្រុមសម្រាប់ការប្រកួតទាំង ២នេះ ដែលមានន័យថា មួយក្រុម ត្រូវត្រៀមនៅអង់គ្លេស ដើម្បីប្រកួតក្នុងក្របខណ្ឌ League Cup និងមួយក្រុមទៀត ត្រូវត្រៀមដើម្បីចេញដំណើរទៅប្រកួតក្នុងប្រទេសកាតា៕

មតិយោបល់