Sergio Aguero និយាយពីក្រុមដែលអាចធ្វើឲ្យ Man City ឈឺចាប់បាន

ខ្សែប្រយុទ្ធក្លឹប Manchester City កីឡាករ Sergio Aguero ជឿជាក់​ថា នៅ Premier League នឹង​បន្ត​មានតែក្រុម ២ប៉ុណ្ណោះ ដែល​ប្រជែង​គ្នា សម្រាប់​តំណែងជើងឯក។​ ហើយ​ក្រុម​ដែលអាចធ្វើឲ្យ Man City ឈឺចាប់បាន គឺក្រុម​ដែលកំពុងប្រជែងគ្នានោះឯង។

តាម Aguero ក្រុម​ដែលប្រជែងគ្នា នៅ Premier League គឺ Manchester City និង Liverpool។ ហើយ Liverpool គឺជាក្រុម​ដែល​អាចធ្វើឲ្យ Man City ឈឺចាប់បំផុត។ ការ​លើកឡើង​របស់ Sergio Aguero នេះ គឺនៅមុន​ពេលដែល Man City នឹងត្រូវធ្វើដំណើរទៅប្រកួតជាមួយ Liverpool ក្នុងក្របខណ្ឌ Premier League នៅថ្ងៃអាទិត្យ​ចុងសប្តាហ៍នេះ។

Is Manchester City the greatest premier league team?

នេះគឺជាជំនួប​ដ៏តានតឹងមួយ ព្រោះថាប្រសិនបើ Man City ចាញ់ នោះគេអាចត្រូវធ្លាក់ចេញពីចំណាត់ថ្នាក់លេខ ២ ព្រោះ Leicester និង Chelsea មាន​តែ ២ពិន្ទុតាម​ពីក្រោយ​ប៉ុណ្ណោះ។ ហើយ​ប្រសិន​បើ City ឈ្នះ គឺគេមាន ៣ពិន្ទុតាមពីក្រុម Liverpool ដែលបច្ចុប្បន្ន​កំពុងនាំមុខ ៦ពិន្ទុ។

 

Aguero បានប្រាប់សារព័ត៌មានបារាំង នៅសប្តាហ៍នេះថា៖ «Liverpool តែងតែជាគូប្រជែងដ៏លំបាក។ ប៉ុន្តែពេលនេះមក​ដល់​ទីនេះពីមុន ក្រុមដែល​យើងបាន​ប្រជែងពានជាមួយ គឺ Manchester United។ …រួចហើយ​ យើងក៏ប្រជែងជាមួយ Chelsea។ ប៉ុន្តែ ៤រដូវកាលចុងក្រោយ​នេះ Liverpool បានក្លាយជាក្រុម​ខ្លាំង ហើយ​កំពុងតែប្រជែងជាមួយ​យើង ដើម្បីឈ្នះ Premier League»។

Aguero បានបន្ត៖ «គេ (Liverpool) គឺជាក្រុមតែមួយក្នុងលីគ ដែល​អាចធ្វើឲ្យ​យើងឈឺចាប់។ ពួកគេ​តាមរក​តំណែងជើងឯកជាច្រើន​ឆ្នាំ។ ហើយរដូវកាលមុន ពេលដែលពួកគេមិនបាន ដូច្នេះពួកគេកាន់តែតាំងចិត្តខ្លាំង។ នៅឆ្នាំនេះ ពួកគេនៅមុខយើង ហើយ​យើងនឹងប្រឹងប្រែងដល់ទីបញ្ចប់»៕

មតិយោបល់