Chelsea នឹងឡើងសវនាការប្រឆាំងការសម្រេចរបស់ FIFA នៅចុងខែនេះ

សវនា​ការ​ប្តឹង​ជំទាស់​របស់ Chelsea ប្រឆាំងនឹងសេចក្តីសម្រេចរបស់​សហព័ន្ធបាល់ទាត់ពិភពលោក FIFA ជុំវិញ​បម្រាម​មិន​ឲ្យ​ទិញកីឡាករ ២រដូវកាលនោះ នឹង​ត្រូវ​បើក​នៅថ្ងៃទី ២១ខែវិច្ឆិកា ឆ្នាំ ២០១៩​ខាងមុខនេះ។ នេះបើតាមការ​ឲ្យ​ដឹងពីក្រុម​ប្រឹក្សា​កីឡាករ ហៅកាត់ថា (CAS) នៅថ្ងៃចន្ទដើមសប្តាហ៍នេះ។

សវនាការ​ជុំវិញបណ្តឹង​ជំទាស់​របស់ Chelsea លើ​ការ​សម្រេចចិត្តរបស់ FIFA នេះ នេះ ត្រូវបាន​ប្រកាសឲ្យ​ដឹង តែ២ខែ មុន​ពេល​ទីផ្សារ​ដោះដូរកីឡាករ ត្រូវបើក​ទ្វារដំណើរការនៅខែមករាខាងមុខ។​ មានការ​មើល​ឃើញថា Chelsea សង្ឃឹម​ថាសវនាការនេះ នឹងអាច​ជួយឲ្យ​គេ ជំទាស់​បាន​សម្រេច​លើ​ការសម្រេចរបស់ FIFA ហើយ​អាច​ដំណើរការ​ទិញ​កីឡាករ​បាន​ឡើងវិញ នៅខែមករាតែម្តង។

‘We will target all trophies’ – Chelsea vs Man Utd in Carabao Cup

សូម​រម្លឹក​ជូនថា Chelsea បានជាប់បម្រាម​របស់ FIFA មិនឲ្យទិញដូរកីឡាករ ២ទីផ្សារដោះដូរកីឡាករបើកទ្វារ។ ប៉ុន្តែតោខៀវ អាចលក់​កីឡាករបាន។ ការ​ដាក់​ពិន័យ​របស់ FIFA បាន​កើតឡើង​កាលពីខែកុម្ភៈ ឆ្នាំ ២០១៩នេះ បន្ទាប់ពីគេរក​ឃើញថា Chelsea បាន​រំលោភលើ​ច្បាប់​ទិញដូរអន្តរជាតិ និងការទិញកីឡាករចូលលេងក្រោម​អាយុ ១៨ឆ្នាំ។

Chelsea បាន​អនុវត្ត​ចំពោះ​បម្រាម​របស់ FIFA ៥០ភាគរយហើយ ពោលគឺគេមិនបានទិញកីឡាករណាទាំងអស់ កាលពីទីផ្សារដោះដូរកីឡាករបើកទ្វារក្នុង​ខែសីហា​កន្លងទៅ។ ហើយ​ប្រសិនបើ​សវនានៅពេលនេះ Chelsea ចាញ់ នោះមានន័យ​ថា គេនឹង​ត្រូវបន្ត​អនុវត្តបម្រាម​នោះ នៅខែមករាខាងមុខ ហើយ​អាចដំណើរការ​ទិញកីឡាករវិញ រហូតដល់ខែសីហា ឆ្នាំ ២០២០៕

មតិយោបល់