កាយវិការលួង​លោម​របស់កីឡាករ Seamus Coleman របស់ Everton ចំពោះ Son Heung-min

កាលពីថ្ងៃអាទិត្យ​ ក្លឹប​ Everton និង Tottenham ប្រកួត​បាន​លទ្ធ​ផល​ ១ស្មើ​ក្នុង​លីគ​កំពូល​អង់គ្លេស​ ដោយ​សារ​គ្រាប់​បាល់​របស់​កីឡាករ Dele Alli និង Cenk Tosun។ ប៉ុន្តែ ហេតុការណ៍​ធំ​បំផុត​ក្នុង​ការ​ប្រកួត​នេះ​គឺបញ្ហា​របួស​ដែល​អាច​ប៉ះ​ពាល់​ដល់អាជីព​កីឡាករ Andre Gomes ដែល​បាន​ធ្វើ​ឱ្យ​ Son Heung-min ត្រូវ​ស្រក់ទឹកភ្នែក​មិនឈប់នោះទេ។

របួស​របស់ Andre Gomes កើត​ឡើង​ដោយ​សារ​ការ​ប៉ះទង្គិច​គ្នា​មួយ​ជាមួយ​ Son ពេល​ដែល​គេ​ព្យាយាម​ដណ្ដើម​បាល់​ពី​កីឡាករ​រូបនេះ ធ្វើឱ្យ​គេ​ដួល​ទៅលើ​កីឡាករ Serge Aurier ដែល​បាន​ព្យាយាម​ចូល​ទៅដណ្ដើមបាល់ដែរ។ ស្ថាន​ភាព​នេះ​​ធ្វើឱ្យ​ជើង​របស់ Gomes កៀបជាប់​នៅ​ពី​ក្រោមជើង​របស់ Aurier បណ្ដាល​ឱ្យ​មាន​របួស​បាក់ធ្ងន់ធ្ងរ។

ក្រោយ​ការប៉ះទង្គិច​គ្នា​នេះ គ្មាន​នរណាអាច​លួង​លោម​កីឡាករ​សញ្ជាតិ​កូរ៉េខាងត្បូងរូបនេះ​បានទេ ពេល​ដែល​គេ​បាន​ដើរចេញ​ពីទីលាន​ប្រកួត​ក្រោយ​ទទួល​បាន​កាតក្រហម​របស់​អាជ្ញា​កណ្ដាល។ មាន​សេចក្ដីរាយការណ៍​ថា គេ​មិនព្រមឈប់​​យំ​នោះទេ​​រហូត​ដល់​ការ​ប្រកួត​ចប់​នៅ​ប្រហែល​កន្លះ​ម៉ោង​ក្រោយមក។

យោង​តាម​សេចក្ដី​រាយការណ៍​របស់​សារព័ត៌មាន GiveMeSport ប្រធាន​ក្រុម​ Everton គឺ​កីឡាករ Seamus Coleman បាន​ចូល​ទៅ​មើល Son នៅ​ក្នុង​បន្ទប់​ផ្លាស់​សម្លៀក​បំពាក់​របស់ Spurs ក្រោយ​ចប់​ការ​ប្រកួត ហើយ​បាន​អង្គុយ​លួង​លោម​គេ​​អស់ពេល​ប្រហែល ៥នាទី ដោយ​ព្យាយាម​ប្រាប់គេថា​របួស​របស់​ Gomes មិន​មែនជា​កំហុស​របស់គេ​នោះទេ។

Coleman ធ្លាប់​រង​របួស​ធ្ងន់​ដូច​គ្នា​នៅខ្នង​របស់គេ​កាលពីខែ​មីនា​ឆ្នាំ​២០១៧ ពេល​ដែល​គេ​លេង​ឱ្យ​ក្រុម​ជម្រើសជាតិ​អៀរឡង់។

ប៉ុន្តែគេអាច​វិល​ត្រឡប់មក​ចូល​រួម​ប្រកួត​បាល់ទាត់​វិញ​ ហើយ​សង្ឃឹមថា​មិត្ត​រួម​ក្រុម​ Andre Gomes ក៏​អាច​នឹង​វិល​ត្រឡប់មក​ចូល​រួម​ប្រកួត​វិញ​បានដូចគ្នា​៕

 

‘Everton players came to console Son’ after horror injury for Gomes – Pochettino

មតិយោបល់