លោក Pep Guardiola មិន​ព្រួយ​បារម្ភ​ពី​ការ​ប្រកួត​ជាមួយ​ Liverpool នោះទេ

ដោយ​យោង​តាម​សម្ដី​របស់​លោក​ Pep Guardiola អ្នកចាត់ការ​ក្លឹប Manchester City ការ​ឈានទៅ​ក្លាយ​ជា​ម្ចាស់ជើង​ឯក​លីគ​កំពូល​អង់គ្លេស មិនអាស្រ័យ​តែ​លើ​ជ័យ​ជម្នះ​លើ​ក្លឹប​ Liverpool នៅ​ចុង​សប្ដាហ៍​ក្រោយ​នេះ​នោះទេ។

ក្លឹប​ Manchester City នឹ​ងធ្វើដំណើរទៅ​ប្រកួត​នៅទឹកដី Anfield ដោយ​កំពុង​តាមពីក្រោយ Liverpool ៦ពិន្ទុ។

ក្លឹប Manchester City បានប្រកួត​ឈ្នះ​ក្លឹប Southampton ក្នុងលទ្ធផល ២ទល់នឹង​១ នៅទឹកដីខ្លួន​ឯង​ ត្រូវ​អរគុណ​ដល់​គ្រាប់​បាល់​ជិត​ចប់ម៉ោង​របស់​កីឡាករ Kyle Walker ខណៈ​ដែល​ Liverpool ទទួល​បាន​លទ្ធផល​ដូចគ្នា​ពេល​ប្រកួត​ជាមួយ​ក្លឹប Aston Villa។

យ៉ាងណាមិញ លោក Guardiola មិន​ព្រួយ​បារម្ភ​នោះទេ ប្រើសិន​បើ​ក្នុង​ការ​ប្រកួត​នៅ​ថ្ងៃអាទិត្យ​ ក្រុម​របស់​លោក​មិនអាច​តាមទាន់​ពិន្ទុក្រុម​ហង្ស​ក្រហម​។

 

នៅពេលគេសួរថា​តើ​ក្រុម​របស់លោក​ត្រូវ​បញ្ចប់រយៈ​ពេល​រង់ចាំ ១៥ឆ្នាំ​ដើម្បីទទួលបានជ័យជម្នះ​លីគ​កំពូលអង់គ្លេស​ក្នុងទឹកដី Anfield លោក Guardiola បាននិយាយថា៖ “ពួកយើង​នឹង​ព្យាយាម ប៉ុន្តែ​ខ្ញុំ​គិត​ថា​មិនអាច​ទៅរួចទេ។ តើ​ពួក​យើង​បានឆ្លងកាត់​ប៉ុន្មានសតវត្សរ៍​ហើយ​ដែល​យើង​តែង​តែបរាជ័យ​នៅ Anfield?”

“យើង​ដឹង​ថា​អ្វី​បានកើតឡើង​កាលពីថ្ងៃសៅរ៍​ ពួកគេ​បានយកឈ្នះ Aston Villa នៅ​នាទីចុងក្រោយ”

ក្លឹប Manchester City ត្រូវ​ធ្វើដំណើរ​ទៅ​អ៊ីតាលី​ដើម្បី​​ប្រកួតវគ្គ​សន្សំពិន្ទុ​​ឆេម​ពានស៍​លីគ​ជាមួយ​ក្លឹប Atalanta នៅ​ថ្ងៃពុធ​ គឺ​ ២៤ម៉ោង​ក្រោយ​ពេល​ដែល​ក្លឹប Liverpool បើកទ្វារទទួល​ក្លឹប​ Genk ក្នុ​ងប្រភេទ​ការ​ប្រកួត​ដូចគ្នា។

 

“They can score four, five, six goals every game, so we’re going to play with what we believe is the best team and try to qualify for the next stage of the Champions League.”

 

‘He will be a stronger player’ – Everton boss Silva is positive about Andre Gomes future after horror injury

មតិយោបល់