លោក Lampard ​ព្រមានពីគ្រោះថ្នាក់របស់ VAR ចំពោះ Premier League

យើងនៅចាំបានថា កាលពីថ្ងៃសៅរ៍ ចុងសប្តាហ៍ Chelsea បានប្រកួតឈ្នះលើ​ក្រុម Watford ដោយលទ្ធផល ២ទល់នឹង១ ហើយ​បន្ត​ស្ថិតនៅចំណាត់ថ្នាក់លេខ ៤ លើ​តារាង Premier League គិតត្រឹមសប្តាហ៍ទី ១១។ 

ប៉ុន្តែលទ្ធផល​ឈ្នះនេះ ពុំបានធ្វើឲ្យ​លោក Frank Lampard ពេញ​ចិត្តទាំងស្រុងនោះទេ ដោយ​លោក​បាន​វាយប្រហារលើ VAR (Video Assistant Referee) និងបាន​ព្រមានថា VAR អាចបង្ក «គ្រោះថ្នាក់» ចំពោះ Premier League។​

តាម​លោក Lampard គឺ VAR បាន​ដើរ​ខុសពី​ច្បាប់​នៅ Premier League។ ច្បាប់​ក្នុង Premier League គឺ VAR គួរតែត្រូវបានប្រើ ដើម្បី «បញ្ជាក់ និងធ្វើឲ្យ​ជាក់ស្តែង» ចំពោះ​បញ្ហា errors ដោយ​អាជ្ញាកណ្តាល​លើ​ទីលាន។

ប៉ុន្តែកាលពីថ្ងៃសៅរ៍ ពេល​ដែល Watford ត្រូវបាន​ VAR សម្រេចផ្តល់បាល់​ប៉េណាំងទី បន្ទាប់ពី Jorginho ជំពប់ជើងជាមួយ Gerard Deulofeu នោះ លោក Lampard ក៏បាន​និយាយលាន់មាត់ថា «ពិតជាគួរឲ្យ​ភ្ញាក់ផ្អើលមែនទែន!»។

Lampard surprised by VAR decision in Chelsea’s win over Watford

លោក Lampard បាន​និយាយ៖ «យើងដូចជាមិន​នៅកន្លែងល្អជាមួយវា (VAR) ទេ។ គ្រប់ការ​សម្រេចចិត្ត​ខ្លះ ដែល​ចំណាយ​ពេល​យូរ មានន័យ​ថា ពួកគេ​មិនច្បាស់ ដូច្នេះហេតុអ្វីបាន​ជាមិន​ប្រើ​ស្គ្រីន​លើ​ផ្នែក​នៃទីលាន។ ខ្ញុំ​ដឹងថា ការប្រើស្គ្រីន វា​ចម្រូងចម្រាស់។ ខ្ញុំ​ដឹងថា ប្រាកដជាមាន​អ្នក​គាំទ្រ ដែលអាច​ទាមទារឲ្យ​មានគ្រាប់បាល់ ឬ អត់ ហើយ​ពិតជាមានសម្ពាធដល់​អាជ្ញាកណ្តាល»។ ប្រធាន EPL នឹង​ពិភាក្សា​អំពី​ការ​ដាក់​​អេក្រង់ទូរទស្សន៍នៅជាយតារាងបន្ទាប់ពីភាពរញ៉េរញ៉ៃដោយសារ​ VAR

លោក Lampard បន្ត៖ «ប៉ុន្តែប្រសិនបើយើង​និយាយ​ថា ពួកគេ​នៅតំបន់​ប្រផេះ ហើយ​បដិសេធការសម្រេចចិត្ត ព្រោះតែអាជ្ញាកណ្តាល​ម្នាក់ ដែលនៅកន្លែងផ្សេង គិតថា គួរតែបានបាល់​ប៉េណាំងទី ច្រើនជាងអាជ្ញាកណ្តាល​លើ​ទីលាន​នោះ គឺខ្ញុំគិតថា យើងកំពុងតែស្ថិតនៅ​កន្លែងគ្រោះថ្នាក់ហើយ»។

ជាការកត់សម្គាល់ នេះមិនមែនជាលើកទី ១ ទេ ដែលគ្រូបង្វឹក​ និងកីឡាករនៅ Premier League បានបង្ហាញ​ការមិនពេញចិត្តជាមួយនឹង VAR។ កាលពីដើម​រដូវកាល គ្រូបង្វឹក និងកីឡាករ Manchester City ក៏ធ្លាប់​បង្ហាញ​ភាពអវិជ្ជមានពីមានមិន​សមហេតុផល​នៃការសម្រេចចិត្តរបស់ VAR ផងដែរ៕

De Bruyne ប្រាប់ពីរបៀបដែលកីឡាករ អាចចៀសផុសពីកំហុស VAR បាន

Quotes via BBC.

មតិយោបល់