J.Vardy បន្ត​រកបានគ្រាប់បាល់ក្លាយជា Top Scorer នៅ Premier League

Leicester City នៅតែបន្ត​ឈ្នះ និង​បន្ត​ស្ថិតនៅ​ចំណាត់ថ្នាក់​លេខ ៣ លើតារាង Premier League បន្ទាប់ពីការប្រកួតឈ្នះលើ Crystal Palace ដោយលទ្ធផល ២ទល់នឹង០ នៅថ្ងៃអាទិត្យ​ម្សិលមិញ សម្រាប់ការប្រកួត Premier League សប្តាហ៍ទី ១១។

ការបន្ត​ទទួលបាន ៣ពិន្ទុ របស់ Leicester City ក្នុងទឹកដីកីឡដ្ឋាន Selhurst Park នេះ ក៏ព្រោះតែការ​រក​បាន​គ្រាប់​បាល់​ពីកីឡាករ Caglar Soyuncu និង Jamie Vardy។ កីឡាករទាំង ២ បាន​ព្យាយាម​នាំមុខ Crystal Palace នៅតង់ទី ២ ទាំង ២គ្រាប់ ខណៈពួកគេ​ពុំអាចរកគ្រាបើ​បាល់​បាន នៅតង់ទី ១។

តាមរយៈគ្រាប់​បាល់​ ១គ្រាប់​បន្ថែម របស់ Jamie Vardy នៅសប្តាហ៍ទី ១១ ខ្សែប្រយុទ្ធក្រុម​កញ្ច្រោង Leicester រូបនេះ បាន​ក្លាយជាកីឡាករ ដែល​រក​បានគ្រាប់​បាល់ច្រើនជាងគេ នៅ Premier League គិត​ត្រឹមសប្តាហ៍ទី ១១ ដោយគេអាចរកបាន ១០ គ្រាប់។

Jamie Vardy បាន​នាំមុខគ្រាប់បាល់​លើ​ខ្សែប្រយុទ្ធ Man City កីឡាករ Sergio Aguero ដែលរកបាន ៩គ្រាប់ និង Tammy Abraham របស់ Chelsea ដែលរកបាន ៩គ្រាប់ដូចគ្នា។

Data Preview – Crystal Palace vs Leicester

សូមរម្លឹកជូនថា កាលពីរដូវកាលមុន Vardy រកបាន ១៨គ្រាប់ពីការបង្ហាញខ្លួន ៣៣ប្រកួត នៅ Premier League ខណៈកីឡាករ Top Scorer ទទួលបានស្បែក​ជើងមាស ចំនួន ៣នាក់ រួមមានដូចជា Aubameyang, Sadio Mane និង Mohamed Salah រកបាន ២២គ្រាប់៕

មតិយោបល់