ការ​សម្រេច​របស់​ប្រព័ន្ធ​ VAR ចំពោះ​គ្រាប់​បាល់របស់ Firmino ចូលទី Aston Villa

ស្ថាប័ន​លីគ​កំពូល​អង់គ្លេស​បាន​ពន្យល់​ថា​ក្លៀក​របស់​កីឡាករ Roberto Firmino បាន​ចូល​ដល់ទីតាំង offside ពេល​ដែល​គេ​រក​បាន​គ្រាប់​បាល់​​ដែល​ត្រូវជា​គ្រាប់បាល់​តាមស្មើឱ្យ​ក្លឹប​ Liverpool។

គ្រាប់​បាល់​មួយ​គ្រាប់​របស់​កីឡាករ Roberto Firmino ពេល​ប្រកួត​ជាមួយ​ក្លឹប Aston Villa ត្រូវ​បានបដិសេធ​ដោយ​សារ​ក្លៀក​របស់គេ​បានឋិត​នៅ​ក្នុង​ទីតាំង​ offside នេះ​បើ​យោង​តាម​ការ​បញ្ជាក់​របស់​ស្ថាប័ន​លីគ​កំពូល​អង់គ្លេស។

ភាព​មិនទៀង​ទាត់​របស់​ប្រព័ន្ធវីដេអូ VAR ត្រូវបានគេ​លើក​យក​មកជជែក​វែកញែក​ជាថ្មី​ម្ដងទៀត ក្នុង​ការ​ប្រកួត​នៅទឹកដី Villa Park កាលពីថ្ងៃសៅរ៍​ម្សិ​លមិញនេះ ពេលដែលកីឡាករ Firmino រកបានគ្រាប់បាល់ ដែលត្រូវជាគ្រាប់បាល់​តាមបានស្មើ​ឱ្យ​ Liverpool ប៉ុន្តែបែរជា​ត្រូវ​អាជ្ញាកណ្ដាល​ខ្សែបន្ទាត់​បដិសេធ​ទៅវិញ។

ទោះជា​បានឆ្លងកាត់ការពិនិត្យដ៏យូរក្ដី ក៏ប្រព័ន្ធ​វីដេអូ VAR ដែល​បានទទួល​ស្គាល់​គ្រាប់បាល់​នាំមុខ​របស់កីឡាករ Trezeguet នៅ​តែ​មិន​ផ្លាស់ប្ដូរ​ការសម្រេចចិត្ត​ច្រានចោល​គ្រាប់បាល់របស់ Firmino ដដែល។

ស្ថាប័ន​លីគ​កំពូល​អង់គ្លេស​បានបកស្រាយ​គាំទ្រ​ការសម្រេចចិត្ត​នេះ​នៅលើ​បណ្ដាញ​សង្គម Twitter របស់ខ្លួន​ថា៖ “កីឡាករ Roberto Firmino របស់​ក្លឹប Liverpool ត្រូវបាន​លើក​ទង់​បញ្ជាក់ថា​ offside មុន​ពេល​ដែល​គេ​បញ្ជូន​បាល់​ទៅ​ក្នុង​សំណាញ់ទី​របស់​ក្លឹប Aston Villa ហើយ​ការ​សម្រេច​ចិត្ត​នេះ​​ត្រូវ​បាន​បញ្ជាក់​ដោយ​ប្រព័ន្ធ​វីដេអូ​ VAR”។

 

 

“បន្ទាត់​ពណ៌​ក្រហម​​​កំណត់ទីតាំង​របស់ Firmino ហើយ​បន្ទាត់នេះ​រត់ចំទីតាំង​ក្លៀក​របស់គេ ដែលបាន​លយ​លើស​ទីតាំង​របស់​កីឡាករ​ខ្សែ​ការពារ​ចុង​ក្រោយ​​របស់​ក្លឹប​ Aston Villa”។

ការ​លើក​ឡើង​ខាង​លើ បានភ្ជាប់​មកជាមួយ​នូវ​រូបភាព​ដែល​ Firmino មើល​ទៅ​នៅទីតាំង​ស្មើគ្នា​ជាមួយ​កីឡាករ​ខ្សែការពារ​ Tyrone Mings របស់​ក្លឹប Aston Villa មុន​ពេល​ដែល​គេទទួល​បាល់​ដែល​បញ្ជូន​ពី​កីឡាករ Sadio Mane៕

 

លោក Sarri និយាយពីប្រព័ន្ធវីដេអូ VAR ថាចង់ឱ្យអាជ្ញាកណ្ដាលបំពេញតួនាទីក្នុងទីលានប្រកួតច្រើនជាង

 

មតិយោបល់