Man Utd ជាប់កំណត់ត្រា​មួយ ក្រោយ​ប្រកួតចាញ់ Bournemouth យប់មិញ

Manchester United equals negative club record against AFC Bournemouth

នៅយប់មិញ ក្នុងការប្រកួតលីគកំពូលរបស់អង់គ្លេស Premier League សប្តាហ៍ទី ១១ ក្រុម Manchester United បានប្រកួតចាញ់​ក្រោម​ថ្វីជើង​ក្រុម​ម្ចាស់ផ្ទះ AFC Bournemouth ដោយលទ្ធផល ០ទល់នឹង១។

តាមរយៈលទ្ធផល​នេះ Squawka Football បាន​កត់សម្គាល់ថា Man Utd បាន​ជាប់កំណត់ត្រា​ជាក្លឹប​ដែលបរាជ័យ​ក្នុងការ​រក្សា​សំណាញ់ទី (Clean sheet) ក្នុងអំឡុងពេល ១១ប្រកួតក្រៅទឹកដី នៅ Premier League។ យ៉ាងណាមិញ កំណត់ត្រា​នេះ ពុំមែនជាកំណត់ត្រាល្អ ដែលគ្រប់ក្លឹបចង់បាននោះឡើយ។

Manchester United legend Ronny Johnsen believes Ole Gunnar Solskjær will get ‘more time.’

សូមរម្លឹកថា Bournemouth បាន​បើកការវាយសម្រុក​លើ Man Utd នៅជិត​ចប់​តង់ទី ១ ដោយខ្សែប្រយុទ្ធ Joshua King ក្រោមការ​ជួយ assists បាល់ពី Adam Smith។ Man Utd បាន​ព្យាយាម​វាយបក​តាមយក​ស្មើវិញដែរ ប៉ុន្តែ​ពួកគេនៅតែមិនអាចទៅរួច​ជាមួយជញ្ជាំងការពាររបស់ Bournemouth។ ម្យ៉ាងវិញទៀត អាកាសធាតុ​ដែលពោរពេញដោយភ្លៀងធ្លាក់យ៉ាងជោគជាំ ពិតជាធ្វើឲ្យក្រុមទាំង ២ ពិបាករកគ្រាប់បាល់ជាបន្ត៕

មតិយោបល់