Man Utd កំពុងប្រឈមនឹងបញ្ហាកីឡាកររបួសជាថ្មី!

Manchester United នឹងត្រូវធ្វើដំណើរ​ទៅប្រកួតជាមួយក្រុម Bournemouth នៅថ្ងៃសៅរ៍នេះ ក្នុងក្របខណ្ឌ Premier League! ប៉ុន្តែមុន​ពេលការប្រកួតមកដល់ គឺមានដំណឹងថា Man Utd កំពុងតែប្រឈមនឹង​វិបត្តិកីឡាករ​របួស​ជាថ្មី។

ក្នុងជំនួបជាមួយ Bournemouth នៅថ្ងៃសៅរ៍នេះ គឺក្លឹប Manchester United អាចនឹង​ត្រូវអវត្តមានកីឡាករមួយចំនួន ដូចជា Marcus Rashford, Harry Maguire និង Victor Lindelof ។ កីឡាករទាំង ៣នាក់នេះ ប្រឈមនឹងបញ្ហារបួស បន្ទាប់ពីបានជួយឲ្យ Man Utd ប្រកួតឈ្នះលើ​ Chelsea ដោយលទ្ធផល ២ទល់នឹង១ ក្នុងក្របខណ្ឌ EFL Cup កាលពីយប់ថ្ងៃពុធ។

Manchester United legend Ronny Johnsen believes Ole Gunnar Solskjær will get ‘more time.’

Rashford ដែលជាចំណែកមួយ​ដ៏ធំ ក្នុងជ័យជម្នះរបស់ Man Utd នោះ ត្រូវបានគេសង្កេតឃើញថា ត្រូវប្រើ​ដុំ​ទឹកកកស្អំជង្គង់ បន្ទាប់ពីបាន​ប្តូរ​ចេញ។ ចំណែក Lindelof វិញ ត្រូវបាន​ដាក់ជំនួសដោយ Anthony Martial នៅនាទីទី ៦៦ ដោយសង្ស័យ​ពី​បញ្ហា​កាយសម្បទាររបស់គាត់។ រីឯ Maguire ត្រូវបានគេឃើញថា បានដើរក្នុងដំណើរ​ទន់ៗជើង ក្រោយ​ចប់ការប្រកួត។

ពេលដែល​អ្នក​សារព័ត៌មានសួរពីស្ថានភាពកីឡាករទាំង ៣ កាលពីថ្ងៃសុក្រ លោក Ole Gunnar Solskjaer បានឲ្យដឹងថា៖ «វាដូចជាលឿនពេក។ សង្ឃឹមថា យើងអាច​ទទួលបាន​ពួកគេ​មក​ទីលានវិញ។ ពួកគេ​បានទទួល​ការព្យាបាល … សង្ឃឹមថា ពួកគេ​កំពុងត្រៀមខ្លួន។ ខ្ញុំមិនអាចនិយាយអ្វីឲ្យច្បាស់នៅពេលនេះទេ»។

យ៉ាងណាក៏ដោយ United អាចបញ្ជាក់បានថា Luke Shaw, Axel Tuanzebe និង Nemanja Matic នឹងមិនអាចចូល​លេងក្នុងជំនួបជាមួយនឹង Bournemouth បាននោះទេ នៅថ្ងៃសៅរ៍នេះ។ តាមលោក Solskjaer ពួកគេ នឹងអាចចូលលេងបាន ក្រោយ​ពេលសម្រាក​ប្រកួត​ជម្រើសជាតិហើយ៕

មតិយោបល់