កូន​ប្រុស​របស់ Rooney ត្រូវ​ Man City ទាញ​ចូល​ក្រុម​ថ្នាល​របស់ខ្លួន​

ក្លឹប Manchester United និង Manchester City បាន​ប៉ះទង្គិច​គ្នា​ជាច្រើនលើក​ ទាំង​ក្នុង​ និង​ក្រៅទីលាន​ប្រកួត​។ ការ​​ប្រជែង​គ្នា​ក្រៅទីលាន​ប្រកួត​មួយ​ទៀត​អាច​នឹង​កើតឡើង​ ពេល​ដែល​ក្លឹប​ Manchester City មាន​បំណង​ទាញ​យក​កូន​ប្រុស​របស់​អតីត​កីឡាករ Man United មួយរូប​ គឺ Wayne Rooney មក​លេង​នៅ​ក្នុង​ក្រុមថ្នាល​របស់ខ្លួន។

យោងតាម​សេចក្ដី​​រាយ​ការណ៍​មួយ​របស់​សារព័ត៌មាន The Sun ក្លឹប Manchester City បាន​ត្រៀម​ខ្លួន​រួចជាស្រេច​​ដើម្បី​ទាញ​យក​ Kai ដែលជា​កូន​ប្រុស​របស់អតីត​កីឡាករ Man United គឺ Wayne Rooney មក​លេង​នៅ​ក្នុង​ក្រុម​ថ្នាល​របស់ខ្លួន​។ កីឡាករ​សញ្ជាតិ​អង់គ្លេស​រូបនេះ​នឹង​វិល​ត្រឡប់ម​ក​ប្រទេស​កំណើត​របស់ខ្លួន​វិញ​ ក្រោយ​ពេល​ដែល​អាជីព​បាល់ទាត់​ក្នុងលីគ​កំពូល​អាមេរិច​របស់គេ​បានឈាន​មកដល់ទីបញ្ចប់ ហើយ​ក្លឹប​ Man City មាន​បំណងទាញ​យក​ Kai មកលេង​ក្នុង​ក្រុម​ថ្នាលរបស់ខ្លួន​ពេល​ដែល​គ្រួសារ​របស់គេ​មករស់នៅអង់គ្លេស​វិញ។

Rooney បានចាកចេញ​ពីអង់គ្លេស​មក​លេង​ក្នុង​លីគ​កំពូល​អាមេរិច​កាលពីឆ្នាំ២០១៨ ក្រោយ​ពេល​ដែល​លេង​បាន​មួយ​រយៈ​ខ្លី​នៅ​ក្លឹប​ Everton ដែលជា​ក្លឹប​ពី​កុមារភាព​របស់គេ។ គ្រួសារ​របស់គេ​ទាំងអស់គ្នា​បាន​ផ្លាស់ទីលំនៅ​ទៅរស់នៅ​សហរដ្ឋ​អាមេរិច​ ពេល​ដែល​កីឡាករ​រូបនេះ​លេង​ឱ្យក្លឹប DC United។

កាលពីរដូវក្ដៅ​ឆ្នាំ​២០១៩ មាន​សេចក្ដី​ប្រកាស​ថា​អតីត​កីឡាករ​ក្លឹប Man United រូបនេះ​នឹង​វិល​មក​អង់គ្លេស​វិញ​នៅដើម​ឆ្នាំ​២០២០ ក្រោយ​ពេល​ចប់រដូវកាល​លីគ​កំពូលអាមេរិច។ ពេល​វិល​មកវិញ Rooney នឹង​ចូលលេង​ឱ្យ​ក្លឹប​ Derby County ក្នុង​លីគ​លំដាប់ទី២ របស់អង់គ្លេស​។

ឱកាស​ប្រជែង​យក​តំណែងជើងឯក​របស់​ក្លឹប DC United ​បានឈាន​មកដល់ទីបញ្ចប់​ ពេល​ដែល​ពួកគេ​ប្រកួត​ចាញ់​ក្លឹប Toronto ក្នុង​លទ្ធផល ៥ទល់​នឹង​១ ទើបធ្វើ​ឱ្យ​ Rooney ចាប់ផ្ដើម​ដំណើរការ​វិល​ត្រឡប់​មកអង់គ្លេស​វិញ​៕

 

‘Messi has talent nobody else has’ – Valverde

 

មតិយោបល់