Man Utd ជាប់​កំណត់ត្រា​ជាក្លឹប​ចាយ​លុយ​ច្រើន​ជាងគេគ្រប់ពេល​ នៅ Premier League

Reports: Ed Woodward, Manchester United board hold surprise meeting to decide Ole Gunnar Solskjaer's future

នៅលើទីលាន​ នាពេលបច្ចុប្បន្ន Manchester United ប្រហែលមិន​ឈ្នះការ​ប្រកួត​ច្រើន​នោះទេ ប៉ុន្តែក្លឹប​បិសាចក្រហម​នៅតែល្បីល្បាញ។ ហើយ​បច្ចុប្បន្ន Man Utd គឺកាន់តែល្បី ដោយ​ជាប់កំណត់ត្រា ជាក្លឹប​ដែល​ចាយ​លុយ​ច្រើន​ជាងគេ លើ​ប្រាក់ខែកីឡាករ ដែល​ច្រើនជាងក្លឹបណាៗទាំងអស់ នៅ Premier League និងនៅប្រទេសអង់គ្លេសទាំងមូល។

សារព័ត៌មាន The Mirror បានរាយការណ៍ថា Manchester United គឺជាក្លឹប​ដែលចំណាយប្រាក់ច្រើន​ជាងគេ គ្រប់ពេល​ លើសក្លឹប​ណាៗទាំងអស់នៅប្រទេសអង់គ្លេស។ ការ​ចំណាយ​ប្រចាំឆ្នាំរបស់​ Manchester United គឺ ៣៣២លានផោន ដែល​ក្នុងរយៈពេល ៣ឆ្នាំចុងក្រោយនេះ គឺមានការ​កើនឡើងរហូតដល់ទៅ ៤៣ភាគរយ​ទៀតផង ទោះបីជាក្លឹប​ជួប​ស្ថានភាពកាន់តែដាំក្បាលចុះក៏ដោយ។

ទោះបីជា​នៅ​ដើម​រដូវកាលថ្មី Man Utd កំពុងស្ថិតនៅចំណាត់ថ្នាក់លេខ ១២ មានតែ ២ពិន្ទុ ពីលើ​ក្រុម​ដែលត្រូវកាត់ចេញ ប៉ុន្តែ​បិសាចក្រហម នៅតែមិនឲ្យកីឡាកររបស់ខ្លួន​ ជួប​ផលវិបាករឿងប្រាក់ខែនោះទេ។ ក្លឹ​ប​មិន​កាត់ប្រាក់ខែកីឡាករ​នោះឡើយ​ ហើយជាពិសេស គឺក្លឹប​ក៏ទើប​តែបានបន្តកុងត្រា​ថ្មីសម្រាប់អ្នក​ចាំទី David de Gea ដែល​បច្ចុប្បន្នកំពុងមានប្រាក់ខែ ៣៧៥,០០០ផោន ក្នុងមួយសប្តាហ៍។ ដូច្នេះហើយ ទើប​ការ​ចំណាយ​របស់ក្លឹប មានការ​កើន​ឡើងជាងគេជាងឯងបែបនេះ។

យោងតាមរបាយការណ៍ផ្សព្វផ្សាយ​ដោយ Premier League នៅដើម​សប្តាហ៍នេះ គឺសម្រាប់ការចំណាយ​ពេញមួយរដូវកាលមុន គឺក្លឹប​ធំៗផ្សេងទៀត ដែល​ទទួលបាន​ជោគជ័យ​ច្រើន ដូចជា Liverpool បានចំណាយប្រាក់ ២៦៤លានផោន ខណៈ Manchester City ជាប់លេខ ៣ ដោយ​ប្រចាំឆ្នាំ បាន​ចំណាយ ២៦០លានផោន៕

មតិយោបល់