N’Golo Kante ត្រូវ​បាន​ដក​ឈ្មោះ​ពី​​បញ្ជី​ប្រកួត​របស់​ក្រុម​ជម្រើសជាតិ​បារាំង​នៅ​នាទី​ចុង​ក្រោយ​

កីឡាករ​ N’Golo Kante បាន​រង​របួស​មុន​ការ​ប្រកួត​នៅទីក្រុង​ Reykjavik មាន​ន័យ​ថា​ក្រុម​បារាំង​ត្រូវ​កែប្រែ​សមាស​ភាព​ជម្រើស​ ១១នាក់​ដំបូង​របស់​ពួក​គេ​ពេល​ប្រកួត​ជាមួយ​ក្រុម​អាយស៍​លែន ប៉ុន្តែ​ក្រុម​បារាំង​​នៅ​តែ​អាច​ទទួល​បាន​ជ័យ​ជម្នះ​ក្នុ​ងលទ្ធផល​ ១ទល់​នឹង​សូន្យ​ដដែល។

កីឡាករ​ខ្សែ​បម្រើ​​របស់​ក្លឹប Chelsea រូបនេះ​មាន​ឈ្មោះ​ក្នុង​ជម្រើស ១១នាក់​ដំបូងដើម្បី​ប្រកួត​ជម្រុះ​ត្រៀម​ Euro 2020 ប៉ុន្តែ​ក្រោយ​មក​ត្រូវបានដក​ឈ្មោះ​ចេញ​វិញ​ដោយ​សារ​បញ្ហា​របួស​សាច់ដុំ។

មាន​ន័យ​ថា​កីឡាករ Moussa Sissoko របស់​ក្លឹប Tottenham ត្រូវ​ចូល​មក​ក្នុងចំណោម​កីឡាក​រដែល​ត្រូវ​ប្រកួត​ជំនួស​វិញ។

លោក Deschamps ធ្លាប់​ធ្វើ​ឱ្យ​មហាជន​ភ្ញាក់​ផ្អើល​ដោយ​ជ្រើស​យក​កីឡាករ Lucas Digne ជា​ខ្សែការពារឆ្វេង ពេល​ដែល​កីឡាករ Lucas Hernandez ត្រូវ​សម្រាក​ព្យាបាល​របួស​ជង្គង់។

កីឡាករ Olivier Giroud ជា​កីឡាករ​ប្រយុទ្ធ​សំខាន់ ដែល​ត្រូវ​បានជួយគាំទ្រ​ដោយ​កីឡាករ Antoine Griezmann ខណៈ​ដែល​ Kylian Mbappe និង​កីឡាករ​ខ្សែ​បម្រើ Paul Pogba និង Hugo Lloris ដែល​ជា​ប្រធាន​ក្រុម​ សុទ្ធ​តែ​ឋិត​ក្នុង​​បញ្ជី​កីឡាករ​ដែល​មាន​របួស​។

Kante ក៏​អាច​នឹង​ខក​ខាន​ការ​ប្រកួត​ជម្រុះ​​រវាង​បារាំងជាមួយទួរគី​នៅ​ថ្ងៃចន្ទ​ផងដែរ ហើយ​អ្នកចាត់ការ​ក្លឹប Chelsea គឺ​លោក Frank Lampard សង្ឃឹមថា​អតីត​កីឡាករ​របស់ក្លឹប Leicester រូបនេះ​អាច​ចូលរួម​ប្រកួត​បន្ទាប់របស់ Chelsea ក្នុង​លីគ​កំពូល​អង់គ្លេស​ជាមួយ​ក្លឹប Newcastle នៅ​ថ្ងៃ​សៅរ៍​ទី១៩ ខែ​តុលា។

កីឡាករ​ដែល​មាន​វ័យ ២៨ឆ្នាំ​រូបនេះ​​ទើប​តែបានចូល​លេង​ក្នុងជម្រើស ១១នាក់ដំបូង​ឱ្យ​ក្លឹប Chelsea បាន ៣ប្រកួត​ប៉ុណ្ណោះ​ ក្នុងចំណោម​ ៨ប្រកួត​កន្លងទៅនេះ​ បន្ទាប់ពី​មាន​បញ្ហា​របួស​កជើង​កាល​ពី​ដើម​រដូវកាល៕

 

 

អ្នកចាត់ការ​ក្រុម​អេស្ប៉ាញ​ថា Fati អាច​លេង​នៅ Euro 2020

មតិយោបល់