Aubameyang និងលោក Klopp ជោគជ័យខ្លាំងនៅ Premier League ក្នុង​ខែកញ្ញា

Arsenal striker Pierre-Emerick Aubameyang

ខ្សែប្រយុទ្ធក្លឹប Arsenal កីឡាករ Pierre-Emerick Aubameyang និងអ្នក​ចាត់ការទូទៅក្លឹប Liverpool លោក Jurgen Klopp ត្រូវបាន​ Premier League ចាត់ទុក​ថាជាបុគ្គលជោគជ័យ​ខ្លាំង នៅក្នុង​ខែកញ្ញា​កន្លងទៅ។

Pierre-Emerick Aubameyang ត្រូវបានជាប់ឈ្មោះជា កីឡាក​រល្អបំផុតប្រចាំខែ បន្ទាប់ពីបាន​ស៊ុតបញ្ចូលទីបានទាំងអស់ ក្នុងការបង្ហាញខ្លួនសរុប ៤ដង នៅក្នុងខែកញ្ញា ឆ្នាំ ២០១៩។ Aubameyang បានស៊ុតបញ្ចូលទីក្នុងជំនួបរវាង Arsenal ជាមួយ Watford, ជាមួយ Tottenham, ជាមួយ Manchester United និងជាមួយ Aston Villa ក្នុងខែកញ្ញានោះ។

Indo Sub: Pierre Aubameyang melakukan jugling bersama pembalap F1, Carlos Sainz

គ្រាប់​បាល់ចំនួន ៥គ្រាប់ ក្នុងចំណោមការបង្ហាញខ្លួន ៤ដង នៅខែកញ្ញា របស់ Aubameyang បានជួយឲ្យ Arsenal មិន​ដែល​ចាញ់​ទេ ក្នុងពេលនោះ។ បើ​គិត​សរុប​មក​ដល់ពេលនេះ គឺ Aubameyang មានគ្រាប់បាល់សរុប ៧គ្រាប់ ដែល​តាមពីក្រោយ​តែ ១គ្រាប់ ដោយ Tammy Abraham និង Sergio Aguero ដែលមាន ៨គ្រាប់។

ដើម្បីឈ្នះបានពានរង្វាន់កីឡាករឆ្នើមប្រចាំខែកញ្ញា គឺ Aubameyang បាន​វ៉ាដាច់​បេក្ខភាព​ផ្សេងទៀត ដូចជា Trent Alexander-Arnold, Kevin De Bruyne, Riyad Mahrez, John McGinn, Ricardo Pereira, Son Heung-min និង Callum Wilson។

Choudhury deserved red for a tackle that left Salah injured – Klopp

ចំណែក លោក Jurgen Klopp ក៏បាន​ឈ្នះពានរង្វាន់​អ្នក​ចាត់ការឆ្នើម​ប្រចាំខែកញ្ញា បន្ទាប់ពីទើបបានឈ្នះ កាលពីខែសីហាដូចគ្នា។ ការឈ្នះពានរបស់លោក Klopp គឺដោយសារលោកបាន​បន្ត​ដឹកនាំ​ក្រុម​ឲ្យ​ទទួល​ជោគជ័យ​ តាមរយៈជ័យ​ជម្នះ​ជាប់ៗគ្នានៅដើមរដូវកាល ដោយពុំទាន់​ដែលចាញ់នៅឡើយទេ។ លោក Klopp បាន​វ៉ារ​បេក្ខភាពប្រជែងផ្សេងទៀត ដូចជា លោក Eddie Howe, Frank Lampard និង Brendan Rodgers៕

 

មតិយោបល់