ក្រុមហ៊ុន​ឧបត្ថម្ភ​លើអាវ Man Utd ព្រមាន បញ្ឈប់កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម

បន្ទាប់ពីលទ្ធផល​ដ៏អាក្រក់ នៅដើម​រដូវកាល ២០១៩/២០២០នេះ សារព័ត៌មាន The Times បាន​ឲ្យ​ដឹង​ថា ក្រុមហ៊ុនផលិត​រថយន្ត Chevrolet បាននិងកំពុងពិចារណា ក្នុងការ​បញ្ចប់ទំនាក់ទំនងជាមួយ Manchester United លើ​កិច្ច​ព្រមព្រៀង​ថ្មីៗនេះ ដែលនឹង​ត្រូវផុត​កំណត់ នៅឆ្នាំ ២០២១។

ក្រុមហ៊ុន Chevrolet និងក្លឹប Man Utd បាន​ចាប់ដៃគ្នាចុះកិច្ចព្រមព្រៀង​ផ្សាយពាណិជ្ជកម្ម​ តាំងពីឆ្នាំ ២០១៤ ក្នុ​ងតម្លៃសរុប ៤១០លានផោន។ ប៉ុន្តែដោយសារតែ Man Utd មានការ​វិវត្តន៍​កាន់តែធ្លាក់ចុះទម្រង់លេង តាំងពីឆ្នាំ ២០១៤នោះមក ដូច្នេះទើប​ក្រុមហ៊ុនផលិត​រថយន្តនេះ ចង់ពិចារណាឡើងវិញ។

‘Too many experienced players have gone’ – Bryan Robson on Man Utd

សូមរម្លឹកថា Manchester United បានបរាជ័យ ក្នុងការ​ឈ្នះពាន Premier League តាំងពីការ​ចាកចេញរបស់​លោក Alex Ferguson តាំងពីរដូវកាល ២០១២/២០១៣។ ហើយ​នៅដើមរដូវកាលថ្មីនេះ Man Utd ក៏កាន់តែជួប​ផលលំបាកបន្ថែមតាមរយៈលទ្ធផល​យ៉ាងដុនដាប មានតែ ២ពិន្ទុនាំមុខ​ ​ក្រុម​ដែលត្រូវកាត់ចេញពី Premier League។

ជាសរុប​មក​ ប្រសិនបើក្រុមហ៊ុន Chevrolet សម្រេចមិន​បន្ត​ភាព​ជាដៃគូឧបត្ថម្ភធំដល់បិសាចក្រហម នោះមានន័យ​ថា Man Utd ត្រូវតែស្វែងរក​ម្ចាស់ឧបត្ថម្ភថ្មី ដាក់នៅលើ​អាវរបស់ពួកគេ៕

មតិយោបល់